ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារ៉ាប៊ី​​សាអ៊ូឌីត​ នាំ​​​មុខ​​​រុស្ស៊ី​​ ក្លាយ​ជា​​​អ្នក​ផលិត​​​​ប្រេង​លំដាប់​​ទី​1​​​

13 ឆ្នាំ មុន

បរិមាណ​​​ផលិត​​​​ប្រេង​​​​​​ឆៅ​​របស់​ប្រទេស​​​អារ៉ា​ប៊ី​សាអ៊ូ​ឌីត​​​ ​​បាន​បង្កើត​​ឯត​ទគ្គ​កម្ម​​​​​ក្នុង​អំឡុង​​​​​​ពេល​ជាង​​៣​​​ទសវត្ស​​គិត​ត្រឹម​​​​ខែ​​​មិថុនា​ កន្លង​មក​​ ​ជា​ហេតុ​​​ធ្វើ​ឱ្យ​​​ប្រទេស​​នោះ​​​​កាន់​​តំណែង​ជា​ប្រ​ទេស​​​ផលិត​ប្រេង​​​ដ៏​ធំ​​​ជា​ផ្លូវ​ការ​​​នៅលើ​ពិភព​លោក​ ។​​​នៅ​ក្នុង​​​​​របាយ​ការណ៍​​​​​ ដោយ​យោង​​លើ​​​ទិន្ន​ន័យ​​​ពី​វេប​សាយ​​​ Joint Organization Data Initiative (JODI) ​និង​តួ​លេខ​​​​ដែល​​​អាជ្ញា​​ធរ​​អារ៉ាប៊ីសាអូ៊​ឌីត​​​​ ស្នើ​ដល់​​​អង្គ​ការ​​​​របស់​​ក្រុម​ប្រទេស​​​​នាំ​ចេញ​ប្រេង​​​​ (Opec) ​មាន​​សមា​ជិក​​​ចំនួន​​​១២​ប្រទេ​ស​​​ បញ្ជាក់​ថា ​​បរិមាណ​​​​​​​ការ​ផលិត​​ប្រេង​របស់​អារ៉ាប៊ី​​សា​អ៊ូ​​ឌីត​​​​ ក្នុង​ខែ​មិថុនា ​កន្លង​មក​​​ បានកើន​ឡើង​​​​ ១០,១​លាន​ធុង​​ក្នុង​មួយ​ថ្ងៃ​​ ឬ​ខ្ពស់​ជាង​​​​ខែ​​ឧសភា​​ប្រហែល​​​៣%​​ និង​​ចាត់​ទុក​ថា​ជា​ខែ​​​​​ដែលអារ៉ាប៊ី​សាអ៊ូ​ឌីត​​​នាំ​ចេញ​​ប្រេង​ច្រើន​បំផុត​​​​ចាប់​តាំង​​ពី​ខែ​វិច្ឆិកា​​ ឆ្នាំ​​២០០៥​ រហូត​មក ។​

​បរិមាណ​​​ប្រេង​​​​ឆៅ​​ ដែល​​​ប្រទេស​​អារ៉ាប៊ីសា​អ៊ូ​​ឌីត​​​​ផលិត​​​ដាក់​លក់​​ក្នុង​ទី​ផ្សារ​​​​ពិ​ភព​លោក​​​ក្នុង​មួយ​​ថ្ងៃ​​១០,១​​លាន​ធុង​​​​នោះ​​ អាច​​ធ្វើ​ឱ្យ​​​អារ៉ាប៊ី​សាអ៊ូ​ឌីត​​ ផលិត​​ប្រេង​​​​ដ៏​ធំ​​របស់​ក្រុម​​​​អូ​ប៉ិច​ និង​ក្លាយ​​ជា​អ្នក​ផលិត​​​​ប្រេង​​​​​ស្ថិត​​ក្នុង​លំដាប់​​​ទី​​១​​ថ្មី​នៅ​​​​លើ​ពិភព​លោក​​​ នាំ​មុខ​រុស្ស៊ី​​​​​ដែល​ផលិត​​​ប្រេង​បាន​​ត្រឹម​​​៩,៩​​​លាន​ធុង​​​​ក្នុង​មួយ​ថ្ងៃ​​ ស្ថិត​នៅ​​​អំឡុង​​​ពេល​ដូច​គ្នា ។​ស្រ​ប​ពេល​​​​ជា​មួយ​គ្នា​នេះ​ នៅ​ក្នុង​​​​របាយ​ការណ៍​​​របស់​ JODI ​​បញ្ជាក់​​​​ថា ​​វេណេ​ស៊ុយ​​អេឡា​ ដែល​មាន​​ឈ្មោះ​ថា​ មាន​បរិ​មាណ​ប្រេង​​​​នៅ​ក្នុង​​​​​​ដី​ច្រើន​​​​បំផុត​​​​នៅ​លើ​ពិ​ភព​លោក​​​​បច្ចុប្បន្ន​​នាំចេញ​​​កើនឡើង​​​ដល់​​១០,៦​​​%​​ ស្ថិត​ក្នុង​​កម្រិត​​​១,៧២​​លាន​ធុង​​​​ក្នុង​មួយ​ថ្ងៃ​​​​​​​​នៃ​​​​​​​​​​​ខែ​មិ​ថុនា កន្លង​មក ​ខណៈ​​ពេល​ប្រទេស​​នីហ្សេរីយ៉ា ​ជា​មហា​​អំណាច​​​ប្រេង​​​នៅទ្វីប​​​អាហ្វ្រិក​ បាន​នាំ​​​ចេញ​​​ប្រេង​​​ក្នុង​ខែ​មិថុនា ​​កើនលើស​​​​ពី​ខែ​ឧ​សភា ​​ដល់​ទៅ​​​១៨%​ ស្ថិត​ក្នុង​​កម្រិត​​​​២,៤៩​​​លាន​ធុង​​​ក្នុង​មួយ​ថ្ងៃ​​ ដោយ​​​ចាត់​ទុក​ថា ​ប្រទេស​​​​ទាំង​២​​​​​ស្ថិត​​​​​​​ក្នុង​ចំណាប់​អារម្មណ៍​​​​​បំផុត​ក្នុង​ត្រី​មាស​​ទី​​២​ ​ឆ្នាំ ​​២០១២ ។​​

​ទោះ​​​​ជា​យ៉ាង​​​ណា​ក៏​ដោយ​​​ ប្រទេស​​​អីុ​​រ៉ាក់​​​ ដែល​នាំមុខ​​​​​អ៊ីរ៉ង់​​​ គ្រង​តំណែ​ង​​ជាអ្នក​​​​​ផលិត​​​ប្រេង​​​​​ដ៏​ធំ​​​ ស្ថិ​តនៅ​​​​លំដាប់​​​​​​​ទី​​២​​​របស់​​​​​ក្រុម​​​​អូ​ប៉ិច​​​ បន្ទាប់​ពី​​​​​អារ៉ាប៊ីសា​អ៊ូឌីត​ និង​ជា​​​​​លើក​ដំបូង​​​​ក្នុង​អំឡុង​​ពេល​​​​​២៤​​ឆ្នាំ ​ បែរ​ជា​​​​ការ​នាំ​ចេញ​​​ប្រេង​​​​​​បាន​​ធ្លាក់​ចុះ​​​​២%​​​​ នៅ​សល់​​​​ត្រឹម​​២,​​៤លាន​ធុង​ក្នុង​​​​មួយ​​ថ្ងៃ​​​​នៅ​ខែ​​​មិ​ថុនា​ ​ម​ូល​ហេតុ​​​​ នៃ​​ផ្នែក​មួយ​​​​គឺ​កើត​ពី​​​​​អសន្តិ​សុខ​​​នៅ​ក្នុង​ប្រទេស ៕