អង្គការសិទ្ធិមនុស្សស៊ីរីOSDH រាយការណ៍ថា ស្ត្រីអ្នកកាសែតជប៉ុនម្នាក់បានត្រូវស្លាប់ពេលចុះយកព័ត៌មានពីការប្រយុទ្ធគ្នានៅក្រុងអាឡែបជាទីក្រុងធំទី២របស់ស៊ីរី ចំណែកអ្នកកាសែតអារ៉ាប់២នាក់ និងអ្នកកាសែតតួកគីម្នាក់បាត់ខ្លួនក្នុងទីក្រុងនោះ ។ស្ត្រីអ្នកកាសែតជប៉ុននោះ ស្លាប់ពេលគាត់ស្ថិតក្នុងសង្កាត់ស្លឺម៉ាន អាល់ ហាឡាប៊ីជា សង្កាត់មួយនៅភាគខាងកើត ក្រុងអាឡែបជាកន្លែងមានការប៉ះទង្គិចគ្នាយ៉ាងសាហាវនាព្រឹកថ្ងៃទី២០ សីហា រវាងកងទ័ពស៊ីរីនិងពួកឧទ្ទាម ។
OSDH ដែលមានទីស្នាក់ការនៅអង់គ្លេសពុំបានបញ្ជាក់ប្រាប់ពីអង្គភាពដែលអ្នកកាសែតទាំងនោះធ្វើការឱ្យ ប៉ុន្តែគូសបញ្ជាក់ថា អ្នកកាសែតម្នាក់ក្នុងចំណោមអ្នកកាសែតអារ៉ាប់២នាក់ដែលបាត់ខ្លួនជាស្ត្រីអ្នកកាសែតលីបង់ម្នាក់ ហើយអ្នកកាសែតអារ៉ាប់ម្នាក់ទៀតធ្វើការឱ្យម៉ាស៊ីនឃោសនាអាមេរិក ។
វីដេអូមួយថតដោយជនឧទ្ទាមហើយផ្សាយតាម YOUTUBE បង្ហាញសាកសពនារីម្នាក់ក្នុងបន្ទប់មួយ ហើយសាកសពនោះគេថាជាសាកសពស្ត្រីអ្នកកាសែតជប៉ុនដែលត្រូវសម្លាប់ដោយពួកជីវពលស្និទ្ធរបបស៊ីរីគឺពួកចាបប៊ីហា ៕
ចែករំលែកព័តមាននេះ