ទូរទស្សន៍អេត្យូពីរាយការណ៍កាលពីថ្ងៃទី២១ សីហា ថានាយករដ្ឋមន្ត្រីអេត្យូពីលោកមឺឡែស ហ្សឺណាវីបានទទួលមរណភាពហើយ។មេដឹកនាំអេត្យូពីអាយុ៥៧ឆ្នាំ រូបនេះបានបាត់មុខពីសាធារណៈរយៈពេល២ខែចុងក្រោយនេះដោយសារលោកមានជំងឺ ។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលថ្លែងថាលោកហ្សឺណាវី ទទួលមរណភាពនៅឯបរទេស ក្រោយពីស្ថានភាពសុខភាពរបស់លោកធ្លាក់ដុនដាបភ្លាមៗពេលលោកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ។ ទូរទស្សន៍រដ្ឋក៏រាយការណ៍ផងដែរថា ឧបនាយករដ្ឋមន្ត្រីលោកហៃឡេម៉ារីយ៉ាំដឺសាឡេន នឹងត្រូវឡើងធ្វើនាយករដ្ឋមន្ត្រីជំនួស ៕
ចែករំលែកព័តមាននេះ