ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឹង​ពុំ​មាន​​ដំណោះ​ស្រាយ​នយោ​បាយ​​នៅ​ស៊ីរី​ឡើយ​ បើ​លោក​អាសាដ​មិនចាក​ចេញ

13 ឆ្នាំ មុន

ប្រធានា​ធិបតី​​បារាំង​​លោកហ្វ្រង់​ស្វ័រ ហូឡង់ ​​កាលពីថ្ងៃទី​២០ ​សីហា ​បាន​ជួបសន្ទនា​​ជាមួយ​​លោក​ឡាក់ដាប្រាហ៊ីមឺ តំណាង​ពិសេស​រួម​របស់​អ.ស.ប និង​សម្ព័ន្ធ​អារ៉ាប់​​សម្រាប់​​ស៊ីរី ។ ​​នា​ឱកាស​នោះ លោកគូស​បញ្ជាក់ថា ពុំ​អាច​​មាន​ដំណោះ​ស្រាយ​​នយោ​​បាយ​មួយ​នៅស៊ីរី​​ឡើយ បើ​លោក​បាចា អាល់​អាសាដ ពុំព្រម​ចាក​ចេញ​ពី​អំណាច ។

​ក្នុង​ការ​ជួបពិភាក្សា​រយៈ​ពេល​ប្រមាណ​ជា​៤០​នាទីនោះ ប្រធានាធិបតី​​បារាំង បាន​អបអរ​ចំពោះ​​​លោក​ប្រា​ហ៊ីមី ដែល​ត្រូវ​​ជ្រើស​តាំង​​ឱ្យ​កាន់​តំណែង​​នេះ ហើយអរគុណ​​លោក​ដែលព្រម​​​ទទួល​យក​បេសកកម្ម​​​ដ៏​លំបាក​ ដើម្បី​បើក​​ទៅ​រក​​ទស្ស​ន​វិស័យ​​ថ្មីៗ​ធានា​ឱ្យ​មាន​​ការ​ឆ្លង​កាត់​​នយោ​បាយ​​ដ៏​ឆាប់រហ័ស​​ក្នុង​ប្រ​ទេសនេះ ។  ​លោក​សម្តែងពីការជួយ​គាំទ្រ​របស់​​​បារាំង ​និង​ស្នើ​ដល់​​លោកប្រា​ហ៊ីមី ជួយឱ្យ​សម្រេច​​បាន​ជាបឋម​​នូវ​ការ​បញ្ឈប់​​អំពើហិង្សា ។

ចំណែក​លោកប្រាហ៊ីមីវិញ បាន​លើក​ឡើងពី​តួនាទី​​សំខាន់​​របស់បារាំង​ចំពោះ​អ្វ​ី​ដែល​​កើត​​មាន​ជុំ​វិញ​​ប្រទេសស៊ីរី ។ ​រីឯ​ប្រធានា​ធិបតី​​អាមេរិក​លោក​បារ៉ាក់​អូបាម៉ា​វិញ​បាន​លើកឡើង​​ពី​លទ្ធ​ភាព​នៃ​អន្តរា​គមន៍​​យោធា​មួយនៅ​​ស៊ីរី ​ក្នុង​ករណី​មាន​ការ​ចល័ត​​ ឬការ​ប្រើប្រាស់​​អាវុធ​គីមី​ក្នុង​ប្រទេស​នេះ ដែល​ការ​ប្រយុទ្ធគ្នា​រវាងពួក​ឧទ្ទាម​​ និងកងទ័ព​​ស៊ីរី​ ពុំ​​មានការ​ចុះ​ថយ​ឡើយ ពិសេស​នៅក្រុង​​អាឡែប ។ម្យ៉ាង​ទៀត ក្រុង​វ៉ាស៊ីនតោន​បានរំលឹក​ជាថ្មី​ថា ​លោកបា​ចាអាល់ អាសាដ ​ត្រូវ​​ចាក​ចេញ​ពី​អំណាច ។

​លោកអូបាម៉ា​ថ្លែង​ថា ​​រហូតមកទល់ពេល​នេះ ពុំ​​ទាន់​មានបទ​បញ្ជា​ណាមួយ​ឱ្យ​ធ្វើ​​អន្តរា​ គមន៍​​ដោយ​យោធា​​នៅស៊ីរី​ឡើយ ។ ក៏ប៉ុន្តែ​​ប្រសិន​បើ​យើង​ចាប់​ផ្តើម​មើលឃើញថា ​​អាវុធ​​គីមី​ត្រូវ​​ចល័ត ឬប្រើប្រាស់​​នោះ នឹងមាន​ការ​ផ្លាស់​​ប្តូរ​​ចិត្ត​របស់​ខ្ញុំហើយ​ ។ចំពោះ​ការ​ស្លាប់​ស្ត្រី​អ្នកកាសែត​ជប៉ុន​ម្នាក់​​នៅក្រុង​​អាឡែប ក្រសួង​ការ​បរ​ទេស​ជប៉ុនបាន​អះអាងព័ត៌មាន​នេះ នាព្រឹក​ថ្ងៃទី២១  សីហា ។ ​អ្នកទទួល​ខុស​ត្រូវ​ម្នាក់​របស់​​ក្រសួង​នោះនិយាយ​ថា ស្ត្រី​អ្នក​កាសែត​​ជប៉ុន​នេះ ពិត​ជា​ត្រូវស្លាប់​ ហើយ​គាត់ឈ្មោះ​មីកា យ៉ាម៉ាម៉ូតូ ​អាយុ​៤៥​ឆ្នាំ ​ធ្វើ​ការ​ឱ្យ​ទីភ្នាក់​ងារ​​សារព័ត៌មាន​ជប៉ុន  JAPON PRESS  ។

លោកស្រីមីកាយ៉ា ម៉ូតូ ទៅយក​ព័ត៌​មាន​ពីការប្រយុទ្ធគ្នា​នៅ​ក្រុង​អាឡែប ​រួមជា​មួយ​​អ្នកយកព័ត៌មាន​ជប៉ុន​ម្នាក់​ទៀត លោក​កាហ្ស៊ូ​តាកា សាកូ ។ ទូរទស្សន៍​ជប៉ុន NHK ​បញ្ជាក់ថា ​អ្ន​ក​កាសែត​ជប៉ុន​ទាំង​២​នាក់នេះ ចុះយកព័ត៌មាន​​អែប​ជាមួ​យកងទ័ព​ស៊ីរី​សេរី (ពួកឧទ្ទាម​ប្រដាប់​អាវុធ) ៕