ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​​​កាត់​បន្ថយ​បញ្ហា​​​ Stressនៅ​កន្លែង​ការ​ងារ

13 ឆ្នាំ មុន

ជា​ទូ​ទៅ​​បុគ្គលិក​បំពេញ​ការ​ងារ​នៅ​ក្នុង​អង្គការ ស្ថា​ប័ន​មួយ ​តែងតែ​​​មាន​បញ្ហា​បន្តិ​ច​បន្តួច​កើត​ឡើង​ នៅ​ពេល​ដែលការ​ងារ​ទាំង​នោះ​មិន​បាន​សម្រេច​​ដូច​បំណង ឬការ​គ្រោង​ទុក​របស់​ពួក​គេ ។
ម្យ៉ាង​ទៀត បរិយាកាស​ការងារ​នៅ​កន្លែង​ធ្វើ​ការ​​ដូច​ជា ការ​​មិនស៊ី​សង្វាក់​​ជា​​មួយ​មិត្ត​រួម​ការ​ងារ, ចៅ​ហ្វាយ​​នាយស្តី​បន្តោស, អតិ​ថិ​ជន ឬ​​​ភាព​ស្មុគ​ស្មាញក្នុង​​ការ​ងារ​ផ្ទាល់​ខ្លួន នាំ​ឱ្យ​កើត​ជា​បញ្ហា ​ហើយ​បញ្ហា​ទាំង​នោះ​វា​នឹង​ដក់​នៅ​ក្នុង​ចិត្ត​រហូត​ បើ​សិន​ពុំ​មាន​ដំណោះ​ស្រាយ​ណា​មួយ។ ជាង​នេះ​ទៅ​ទៀត​ វា​អាច​បណ្តាល​ឱ្យ​កើត​មាន​ជំងឺ Stress ដែល​នាំ​ឱ្យ​មហន្តរាយ​ទាំង​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយដល់​ខ្លួន​ឯង ។

នៅ​ក្នុង​គេ​ហ​ទំព័រ​អ៊ាស៊ីវ័ន​ ចេញ​ផ្សាយ​ថ្ងៃ​ទី​២០ សីហា ២០១២ បាន​បង្ហាញ​នូវ​គន្លឹះ​សំខាន់​មួយ​ដើម្បី​បន្ធូរ​អារម្មណ៍​តាន​តឹង​នៅ​ពេល​​ដែល​យើង​មាន​បញ្ហា​នៅ​កន្លែង​ធ្វើ​ការ ​​ដោយ​បាន​បក​ស្រាយថា ​នៅ​ពេល​​មាន​បញ្ហា​អ្វី​មួយ​ដែល​យើង​ដោះ​ស្រាយ​មិន​ចេញ​ ចូរ​ដក​ដង្ហើម​ឱ្យ​វែង​ រួច​​ដើរ​ចេញ​ទៅ​ក្រៅ​បន្តិច ​សំឡឹង​មើល​ទេសភាព​ នៅ​ជុំ​វិញ​ខ្លួន ឬ​ពិសា​ទឹក​តែ​មួយ​ពែងដើម្បី​បន្ធូរ​អារម្មណ៍​​តាន​តឹង រួច​​ត្រឡប់​ទៅ​បំពេញ​កិច្ច​ការ​វិញ ហើយ​ត្រូវស្វែងរក​​វិធី​សាស្ត្រ និង​ប្រាកដ​ថា បញ្ហា​​ទាំង​នោះនឹង​មិន​កើត​មានមក​លើ​ខ្លួន​ឯង​​ម្តង​ទៀត​ជា​ដាច់​ខាត ៕