ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​៣​គ្រឿង​បុក​គ្នា ស្លាប់​​២ របួស​ធ្ងន់​-ស្រាល​​៤​នាក់

13 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង ៖ ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​២​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​៤​នាក់​​ផ្សេង​ទៀត​រង​របួស​ធ្ងន់-ស្រាល​​ដេក​សន្លប់​​រដូក​រណែល​​ ដោយ​សារ​​ម៉ូតូ​៣​គ្រឿង​បុក​គ្នា​​ដែល​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពីថ្ងៃទី​២០ សីហា ២០១២ វេលា​ម៉ោង​៨​យប់​ នៅ​លើ​កំណាត់​​ផ្លូវ​លេខ​៣១៤ មុខ​ហាង​​អាហារ​ដ្ឋាន បឹង​មាស និង​បឹង​​ផល ​ស្ថិត​នៅ​ភូមិ​មេ​ភ្លើង​​ សង្កាត់​​ស្វាយ​រៀង ក្រុង​ស្វាយរៀង ។

​បើ​តាម​សមត្ថ​កិច្ច​​​ឱ្យ​ដឹង​ថា ជន​រងគ្រោះ ១-ឈ្មោះ​​ភោគ វណ្ណា ហៅគោ ភេទប្រុស អាយុ​២២​ឆ្នាំ ​ជា​សិស្ស​ មានទីលំនៅ​ភូមិ​ស្រះវង្ស សង្កាត់​​ស្វាយ​រៀង ​ក្រុង​ស្វាយរៀង ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​​ ជាអ្នក​បើក​ម៉ូតូ​ម៉ាក​​​ឌ្រីម សេ១២៥ ​ពណ៌ខ្មៅ ​ស៊េរី​២០១១ ​និង​អ្នក​រួម​ដំណើរ​​ជាមួយ​ឈ្មោះ​​ឡីក សេរីមង្គល​ ​ភេទប្រុស អាយុ​​២៨​ឆ្នាំ ​មាន​ទីលំនៅភូមិ​​កៀន​សាំង ​សង្កាត់​ស្វាយ​រៀង ក្រុងស្វាយរៀង ​រង​របួស​បែក​ក្បាល បែក​ចិញ្ចើម​ ផុង​លលាដ៍​ រលាត់​ដៃ​​ជើង​ធ្ងន់ធ្ងរ​ដេក​សន្លប់​នៅ​នឹង​កន្លែង​ត្រូវ​​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​​ក្រុង​ភ្នំពេញ ដើម្បី​សង្គ្រោះ ។ ជនរងគ្រោះ​ទី៣-ឈ្មោះ​​ហ៊ុល មករា ភេទប្រុស អាយុ​២១​ឆ្នាំ មានទីលំនៅ​​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ​ក្រុង​ស្វាយរៀង ស្លាប់​នៅ​នឹង​កន្លែង ​ជា​អ្នក​បើក​ម៉ូតូ​ម៉ាកឌ្រីម សេ​១២៥ ​ពណ៌​ខ្មៅ ស៊េរី​២០១១ ​និង​ជនរងគ្រោះ​ទី៤-ជាអ្នក​រួ​ម​ដំណើរ​​ជាមួយ​ឈ្មោះ​ភួង ភារម្យ ​ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​ជា​សិស្ស មានទីលំនៅ​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ​របួស​បែក​ក្បាល​​ និង​ចិញ្ចើម ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕