ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្គេម​ដុះ​ស្លែ​មួយ​កន្លែង​នៅ​​ក្រុង​សួង​ត្រូវបាន​បង្ក្រាប​

13 ឆ្នាំ មុន

ខេត្ត​កំពង់ចាម​ ៖ ទីតាំង​​ហ្គេម​​ដុះ​ស្លែ​មួយ​​កន្លែង​​ ស្ថិត​​ក្នុង​​ភូមិ​ជ្រៃ​​បិទ​​មាស សង្កាត់​សួង ក្រុង​សួង ​ត្រូវបានលោក​​ផាន់ សុភ័ក្រ​ ព្រះ​រាជអាជ្ញា​​រង​អម​សាលា​ដំបូង​​ខេត្ត​ដឹក​នាំ​កម្លាំង​សមត្ថ​កិច្ច​​ចុះ​​បង្ក្រាប​​កាល​ពី​វេលា​ម៉ោង​​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ សីហា ២០១២ ​ដោយ​រឹប​អូស​បាន​ទូរហ្គេម​ចំនួន​១១​គ្រឿង ​ព្រមទាំង​ឃាត់​ខ្លួន​ម្ចាស់​ហ្គេម​បញ្ជូន​​ទៅ​​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ផង​ដែរ ។

​លោក​ចាន់ ហោ នាយ​រង​ការិយា​ល័យ​​កណ្តាល​​យុត្តិធម៌​​ខេត្ត​ឱ្យ​កោះ​សន្តិ​ភាព​​ដឹង​ថា ​កន្លង​ទៅ​លោក​វរសេនីយ៍ឯក​​ ជឹម សេង​ហុង ស្នងការ​​រង​នគរបាល​ខេត្ត​​រួម​នឹង​​សហ​ការី​បាន​ចុះ​ទៅ​ផ្សព្វផ្សាយ​​ពីច្បាប់​ និងផល​ប៉ះពាល់​នៃ​គ្រឿងញៀន​ ព្រមទាំង​​គោល​នយោ​បាយ​​ភូមិ-ឃុំ​​មាន​សុវត្ថិ​ភាព​នៅ​ក្រុង​សួង ។

លោក​នាយ​រង​ការិយា​ល័យ​​កណ្តាល​យុត្តិ​ធម៌​ខេត្ត​ប្រាប់​បន្ត​ថា ​ខណៈ​ចុះ​ផ្សព្វផ្សាយ​នោះ​លោក​ស្នង​ការ​រង​នគរ​បាល​​ខេត្ត​​បានឱ្យ​​លេខ​ទូរស័ព្ទ​​​ដល់​ប្រជា​ពល​រដ្ឋ​ ពេល​ឃើញ​​ ឬ​ដឹង​បទ​ល្មើស​ណា​មួយ​ត្រូវ​ចេះ​រាយ​ការណ៍​មក​​សមត្ថ​កិច្ច​ជា​បន្ទាន់ ដើម្បី​មាន​វិធាន​ការ​ចុះ​ទប់​ស្កាត់​​ ឬប​ង្ក្រាប​​ឱ្យ​បាន​​ទាន់​ពេល​វេលា។ ជាក់​ស្តែង​​​​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​២០ ​សីហា មាន​ប្រជា​ពល​រដ្ឋ​ល្អ​បាន​ទូរស័ព្ទ​ទៅ​​ប្រាប់​​លោក​ជឹម សេង​ហុង ​​​​ថា «មាន​ហ្គេម​មួយ​កន្លែង​​កំពុង​តែ​ពង្វក់​​ក្មេងៗ​​នៅភូមិ​ជ្រៃ​​បិទ​មាស​ សង្កាត់​​សួង ​ក្រុង​សួង ដែល​​បើក​លួច​លាក់​​លេង​រាល់​ថ្ងៃ​​។ ក្រោយ​ពី​ទទួល​បាន​​​ព័ត៌​មាន​​នេះ ភ្លាម​លោក​ក៏​សុំ​គោល​ការណ៍​ពី​លោក​ឧត្តម​សេនីយ៍​​ត្រី ឆាយ គឹម​សុន ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ចុះ​បង្ក្រាប​​ជា​បន្ទាន់​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕