យោងទៅតាមប្រភពព័ត៌មានពីគេហទំព័រអេស៊ីវ័ន ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី១៨ សីហា ឆ្នាំ២០១២ បានឱ្យដឹងថា មន្ត្រីសាកលវិទ្យាល័យម្នាក់ និងប្រពន្ធរបស់គាត់ត្រូវបានបណ្តេញចេញពីមុខតំណែង បន្ទាប់ពីលេចធ្លាយរូបថតស្រាតតាមប្រព័ន្ធអនឡាញ ។
បន្ទាប់ពីបើកការស៊ើបអង្កេតលម្អិតបានរកឃើញមានមនុស្ស២នាក់ជាប់ពាក់ព័ន្ធនឹងករណីនេះ គឺលោក Wang Yu អនុលេខាធិការគណៈកម្មាធិការសម្ព័ន្ធយុវជនកុំម៉ុយនីស្តចិនរបស់សាកលវិទ្យាល័យ Hefei និងប្រពន្ធរបស់គាត់ដែលជាគ្រូបង្រៀនកម្រិតអនុវិទ្យាល័យ ត្រូវបានបណ្តេញចេញពីមុខតំណែង ។
សាកលវិទ្យាល័យ Hefei បានប្រទះឃើញរូបថតអសីលធម៌ចំនួន១៨០សន្លឹកដែលត្រូវបានគេបង្ហោះតាមប្រព័ន្ធអីុនធើណេត បន្ទាប់មកក៏ចាប់ផ្តើមបើកការស៊ើបអង្កេតជាបន្ទាន់រួចហើយក៏បានអះអាងថា លោក Wang Yu ពិតជាមនុស្សដែលជាប់ពាក់ព័ន្ធទៅនឹងរូបថតទាំងនេះ ។លោក Wang Yu បានសារភាពថា បុរសពីរូបទៀតនៅក្នុងរូបថតនោះ មិនមែនមេដឹកនាំរដ្ឋាភិបាលនៅក្នុងតំបន់ Lujiang County ហើយពួកគេពិតជាមិនស្គាល់គ្នាទេ ។ លោក Wang Yu បាននិយាយឱ្យដឹងទៀតថា រូបថតនេះ គឺថតនៅឆ្នាំ២០០៧ ក្នុងអំឡុងពេលរៀបចំពីធីជប់លៀងម្តង ។
សាកលវិទ្យាល័យ Hefei បានបើកកិច្ចប្រជុំបន្ទាន់មួយពីករណីនេះដើម្បីបញ្ជាក់ពីក្រមសីលធម៌អប់រំ និងក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន រួចក៏សម្រេចបណ្តេញអ្នកទាំងពីរអ្នកនេះចេញពីមុខតំណែង ៕
ចែករំលែកព័តមាននេះ