ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិ​ការណ៍​​វាយ​កូន​​បាល់​Pan ​Pacific​ Open​ឆ្នាំ​​២០១២​​នឹង​​មាន​​កីឡា​កា​រិនី​កំពូល​ពិភព​លោក​​៩​រូប​​ចូល​រួម

13 ឆ្នាំ មុន

​ព្រឹត្តិ​ការ​ណ៍​​វាយ​​កូន​​បាល់​ ​Pan ​Pacific​ Open​​​ដែល​​មាន​​ទឹក​​ប្រាក់​​រង្វាន់​​សរុប ២​លាន​​និ​ង​​១៦​​ម៉ឺន​​ដុល្លារ​​អា​​មេ​រិក​​សម្រាប់​ឆ្នាំ​២០១២​នេះ​នឹង​ត្រូវ​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​តូ​ក្យូ ប្រ​ទេស​ជប៉ុន​នា​ថ្ងៃ​ទី​២៣ខែ​កញ្ញា​ខាង​មុខ​នេះ ។ យោង​តាម​អ្នក​រៀប​ចំ​ការ​ប្រ​កួត​បាន​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ​ក្នុង​ចំណោម​កីឡាការិនី​កំ​ពូល​ពិភព​លោក​ទាំង​១០​រូប​គឺ​មាន​តែ​៩​រូប​ប៉ុណ្ណោះ​ដែល​នឹង​មក​ចូល​រួម​ប្រ​កួត​ប្រ​ជែង​គ្នា ។

មន្ត្រី​​រៀប​ចំ​បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​ថា ម្ចាស់​មេដាយ​មាស​អូ​ឡាំ​ពិកក្រុង​ឡុង​ឆ្នាំ​២០១២​​និង​ជា​ម្ចាស់​ជើង​ឯក​ក្រប​ខណ្ឌ Wimbledon​គឺ​ជា​កំពូល​​កីឡាការិនី​មួយ​រូប​គត់​ដែល​អ​វត្ត​មាន​ពី​កម្ម​វិធី​ប្រ​កួត​មាន​រយៈ​ពេល​៧​ថ្ងៃ​នេះ ។ ​ដោយ​ឡែក​ក្នុង​ចំណោម​កំ​ពូល​កីឡាការិនី​ទាំង​៩​រូប​ដែល​បាន​ប្រ​កាស​ពី​ការ​ចូល​រួម​ក្នុង​ឆ្នាំ​នេះ​ក៏​មាន​ម្ចាស់​ជើង​ឯក​ក្រប​ខណ្ឌ French Open​ ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​ផង​ដែរ ។ កីឡាការិនី​ជាតិ​រុស្ស៊ី​រូបនេះ​ដែល​ដណ្តើម​បាន​ត្រឹម​មេដាយ​​ប្រាក់​​ក្នុង​ព្រឹត្តិការ​ណ៍​កីឡា​អូ​ឡាំ​ពិក​ក្រុង​ឡុង​ឆ្នាំ​២០១២​ធ្លាប់​បាន​យក​ឈ្នះ​ជើង​ឯក Pan Pacific Open​​ចំ​នួន​២លើក​គឺ​នៅ​ឆ្នាំ​២០០៥​ និង​ឆ្នាំ ២០០៩ ។

ក្រៅ​ពី​នេះ​ នាង​វិច​តូ​រី​យ៉ា​ អា​ហ្សារិន​កា​ដែល​ជា​ម្ចាស់​ពាន​ក្រប​ខណ្ឌធំ Australian Open,​កីឡាកា​រិនី​ការ​ពារ​ជើង​ឯក​អា​នី​យ៉េស្កា រែដ​វ៉ាន់​ស្កា​និង​ម្ចាស់​ពាន​នេះ​កាល​ពី​ឆ្នាំ​២០១០​នាង កា​រ៉ូ​លីន វ៉ូ​នី​អាកគី​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ចូល​រួម​ទាំង​៩​រូប ។
​ចំណែក​កីឡាការិនី​វ័យ​៤២​ឆ្នាំ​របស់​ម្ចាស់ផ្ទះ Kimiko Date-Krummដែល​បាន​ឈ្នះ​ពាន​នេះ​កាល​ពី​ឆ្នាំ​១៩៩៥​នឹង​ទទួល​បាន​សិទ្ធិ​ពិ​សេស​ក្នុង​​ការ​ចូល​រួមនៅ​ឆ្នាំ​នេះ​ផង​ដែរ ៕