អាជ្ញាធរមូលដ្ឋានរាយការណ៍កាលពីថ្ងៃទី២០ សីហា ថា មនុស្ស៣នាក់បានត្រូវស្លាប់ ហើយ១០នាក់ទៀតបាត់ខ្លួន ដោយសារទឹកជំនន់និងការបាក់ដីបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ចាប់តាំងពីថ្ងៃទី១៧ សីហា មកក្នុងខេត្តស៊ីឈួន ភាគនិរតីចិន ។
ការិយាល័យបង្ការគ្រោះទឹកជំនន់ខេត្ត ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយកាលពីយប់ថ្ងៃទី២០ សីហា គូសបញ្ជាក់ថា ព្យុះចុងក្រោយ និងការហូរភក់បានបង្ខំឱ្យជម្លៀសមនុស្សចេញ១៤.៦០០នាក់ ក្នុងស្រុក២១ ។តំបន់ភាគច្រើននៃខេត្តស៊ីឈួន មានភ្លៀងធ្លាក់ខ្លាំងកាលពីចុងសបា្តហ៍កន្លងមកនេះ ។ កាលពីថ្ងៃទី២០ សីហា វេលាម៉ោង៨ព្រឹកទឹកភ្លៀងមានកម្ពស់ដល់ទៅ១០០មីល្លីម៉ែត្រក្នុងទីក្រុង១១ក្នុងនោះ មានទីប្រជុំជនខេត្តគឺទីក្រុងចេងឌូផងដែរ ។
សេចក្តីប្រកាសព័ត៌មានបន្តថា ទឹកជំនន់បានបំផ្លាញផ្ទះ១០០ខ្នង និងផ្ទៃដីដាំដុះ៤៤៤០ហិកតា ហើយមជ្ឈមណ្ឌលវារីអគ្គិសនី១៣កន្លែងក៏ត្រូវទឹកលិចដែរ ៕
ចែករំលែកព័តមាននេះ