ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​រ៉ឺម៉ក​កង់​៣​បើក​បុក​គូទ​រថយន្ត​​ដេញតាម​ចាប់​ជ្រុល​ទៅ​បុក​ដើម​​ស្នាយ​បាក់​២​ដើម​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​​ម៉ាក SSANG YONGREXTON ពណ៌​ខ្មៅ មួយ​គ្រឿង​ បើក​​​ដោយ​បុរស​ម្នាក់​​បាន​បើក​ថយ​ក្រោយ​​ទៅ​បុក​​ដើម​ស្នាយ​២​ដើម បណ្តាល​ឱ្យ​បាក់​​រៀប​ស្មើ​ដល់​ដី​ ពេល​ប៉ូលិស​សួរ​នាំ​​ប្រាប់ថា ខឹង​​រ៉ឺម៉​ក​ម៉ូតូ​កង់​៣ ពណ៌​ក្រហម មួយ​គ្រឿង បើក​​​ដោយ​បុរស​ស្រវឹង​ម្នាក់​​បើក​មក​​បុក​គូទ​រថយន្ត​របស់​​គាត់ ហើយ​ព្យា​យាម​រត់​​គេច​ខ្លួន ទើប​គាត់​ថយ​ដេញ​តាម​ចាប់​ក៏​ជ្រុល​ទៅ​បុក​ដើម​ស្នាយ​​បាក់​​​អស់២​ដើម​បែប​នេះ ។

​ហេតុការណ៍​នេះ​​កើតឡើង​​កាល​ពី​វេលា​ម៉ោង​​៨​និង​៤៥​នាទី​យប់​ថ្ងៃទី​​២០ សីហា ២០១២ ​តាម​ផ្លូវ​បេតុង​២០០២ ​ស្ថិត​ក្នុងភូមិ​ស្លែង​​រលើង សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែនសុខ ​ជា​ប់​របង​ផ្ទះ​លោក​ឡុង ម៉េង ។

​យោង​តាម​សម្តី​លោក​ហឿន វឿន នាយ​រង​ផ្នែក​​សណ្តាប់​ធ្នាប់​​ចរាចរណ៍​ជើង​គោក​​ខណ្ឌ​សែន​សុខ ​ឱ្យ​ដឹង​ថា ​មុន​ពេល​​កើតហេតុ​​រថយន្ត​ម៉ាក SSANG YONG REXTON ពណ៌​ខ្មៅ បើក​ដោយ​បុរស​ម្នាក់​​​តាម​ផ្លូវ​​បេតុង​​២០០២ ​ក្នុង​ទិស​ដៅ​ពី​ត្បូង​​ទៅ​​​ជើង ស្រាប់តែ​​​មក​ដល់​​​មុខ​ផ្ទះ​លោក​ឡុង ​ម៉េង ក៏​មាន​រ៉ឺម៉ក​​ម៉ូតូ​កង់​៣ ពណ៌​ក្រហម ​មួយ​គ្រឿង​បើក​​ដោយ​ប​ុរស​ស្រវឹង​ជោក​ម្នាក់​​​ទៅបុក​គូទ​រថយន្ត​ SSANG YONG REXTON ពណ៌​ខ្មៅ នោះ បណ្តាល​ឱ្យ​ក្រពឹត​បន្តិច​បន្តួច រួច​ព្យា​យាម​បើក​រត់​គេច​ខ្លួន​ដោយ​បត់​ត្រឡប់​​ក្រោយ​ឃើញ​ដូច​នោះ​​អ្នក​បើក​​បរ​រថយន្ត SSANG YONG REXTON ក៏​​ថយ​រថយន្ត​ដើម្បី​ដេញតាម​ចាប់​​ក៏​ជ្រុល​​ចង្កូត​​ទៅ​បុក​ដើម​ស្នាយ​២​ដើម​ដែរ ដាំ​​ជាប់​របង​​ផ្ទះ លោក​​ឡុង ម៉េង ​បាក់​​រៀប​​ស្មើ​ដល់​ដី​ត្រូវ​សន្តិ​សុខ​ដែល​យាមនៅ​​ផ្ទះ​​របស់​លោក​​ឃើញ​​បាន​​ធ្វើ​ការ​ឃាត់ខ្លួន ដើម្បី​ប្រគល់​​ឱ្យ​​សមត្ថ​កិច្ច​ខណ្ឌ​សែនសុខ ​យក​ទៅ​រក្សា​​ទុក​នៅ អធិការ​ដ្ឋាន​​ខណ្ឌសែនសុខ ​រង់ចាំ​​ការ​ដោះ​ស្រាយ ចំណែក​​រ៉ឺម៉ក​កង់​៣​បង្ក​ហេតុ​បើក​រត់​គេច​​ខ្លួន​ដោយ​សុវត្ថិ​ភាព ៕