ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​អគ្គ​លេខាធិការ​រង​​នៃអង្គ​ការ​សហប្រជា​ជាតិ​អញ្ជើញ​​ទស្សន​កិច្ច​​ផ្លូវការ​​នៅ​កម្ពុជា​​ថ្ងៃនេះ

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ អគ្គលេខាធិការរង​នៃ​អង្គ​ការសហប្រជាជាតិ និងជាប្រធានគណៈកម្មការកិច្ចការសេដ្ឋកិច្ចសង្គមកិច្ចសហ​ប្រជា​ជាតិ​ទទួល​បន្ទុកអាស៊ីប៉ាស៊ីហ្វិក (ESCAP) លោកស្រីបណ្ឌិត Noeleen Heyserផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជានា ថ្ងៃ ទី២១ សីហា ២០១២នេះ ។

យោងតាមគេហទំព័រ ESCAP បានឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ សីហានេះ លោក​ស្រី​អគ្គ លេខាធិការរងនៃអង្គការសហប្រជាជាតិនឹងចូលជួបសម្តែងការគួរសមនិងជួបពិភាក្សាការងារជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តីជាន់​ខ្ពស់​រាជរដ្ឋាភិបាលមួយចំនួនទៀត ក្នុងនោះលោកស្រី Noeleen Heyser ក៏នឹងជួបពិភាក្សា ការងារផង ដែរ ជាមួយលោកស្រីអុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ។

សូមបញ្ជាក់ថា លោកស្រីបណ្ឌិត Noeleen Heyser ជនជាតិសិង្ហបុរី គឺជាលេខាប្រតិបត្តិទី៩ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គម កិច្ច សម្រាប់អាស៊ី ប៉ាស៊ីហ្វិច (ESCAP) ត្រូវបានតែងតាំងពីអគ្គលេខាធិការសហប្រតិបត្តិនៅក្នុងខែសីហា ឆ្នាំ២០០៧ លោកស្រី បាន​ដឹកនាំ​ការងាររបស់ស្ថាប័ននេះ ក្នុងឋានៈជាអគ្គលេខាធិការរងនៃ​អង្គ​ការសហប្រជាជាតិ ។ លោកស្រីបណ្ឌិត Heyser គឺជា ស្ដ្រីទីមួយ ដែលកាន់មុខតំណែងនេះ ចាប់តាំងពីគណៈ​កម្ម​ការ​​កិច្ច​ការ​សេដ្ឋកិច្ច​សង្គម​កិច្ចត្រូវបាន​បង្កើត​កាលពីឆ្នាំ១៩៧៤មក ៕