ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បះ​បោរ​ក្នុង​​ពន្ធនាគារ​​មួយ​​​នៅ​​វេណេ​ស៊ុយអេឡាស្លាប់២៥នាក់

13 ឆ្នាំ មុន

ម៉ាស៊ីនឃោសនា​ក្នុងស្រុក​រាយការណ៍​​ថា មនុស្ស​២៥​នាក់ បាន​ត្រូវ​​ស្លាប់​ហើយ​៤៣​នាក់ ​ទៀត ត្រូវរបួស​​ក្នុង​ការ​បះបោរ​មួយដែល​កើត​មាន​ពីយប់ថ្ងៃទី១៩ សីហា មកព្រឹក​ថ្ងៃ​​ទី២០ សីហា ក្នុងពន្ធនាគារ​​​មួយនាភាគ​ខាង​ជើង​​វេណេ​ស៊ុយអេ​ឡា ។ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​​ក្នុង​ស្រុក​រដ្ឋ​មន្ត្រី​ទទួលបន្ទុក​សេវាកម្ម​ពន្ធ​នាគារ​​វេណេស៊ុយ​អេឡា ​លោកវ៉ារីឡា អីុរីស ​​អះ​អាង​ថា ​ការ​បះ បោរ​នោះ កើត​មាន​ក្នុងពន្ធ​នា​គារ​​​ YARE ទី១ ក្នុង​រដ្ឋមីរ៉ាន​ដា ។ សមាជិក​ម្នាក់​ក្នុង​ចំណោម​​សមាជិក​គ្រួសារ​​អ្នក​ទោស​ម្នាក់ ស្ថិត​ក្នុង​ចំណោមជនរងគ្រោះ ។

​ម៉ាស៊ីន​​​ឃោសនា​ក្នុង​ស្រុក​គូស​បញ្ជាក់ថា ជន​រងគ្រោះ​​ភាគ​ច្រើន​​ជា​អ្នកទោស​​ក្នុង​ផ្នែក​​ពន្ធ​នាគារ​​​នោះ​ហៅ​ផ្នែក​​ LA FOSA ​​ដែល​នៅ​​ទី​នោះ​​ពួក​អ្នកទោស​ពុំ​​​មាន​លទ្ធភាព​​បង់​ប្រាក់​ថ្លៃ​​ ការ​ពារ​ប្រចាំ​​​ខែ​ដល់ក្រុម​ ដែលត្រួតត្រា​​ផ្នែក​នេះ។​លោកហ៊ុម ​ប័រតូ ប្រាដូ ​​នាយក​នៃ​អង្គ​ការ​​​ត្រួតពិនិត្យ​​ពន្ធ​នាគារ​​ជា​អង្គ​ការ​​ក្រៅ​រដ្ឋាភិបាល​​វេណេស៊ុុយអេឡា​​​មួយ​និយាយ​ថា ​សាក​សព​មនុស្ស​​​២៥​នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​ដាក់​សពមូល​ដ្ឋាន​​នា​ព្រឹក​ថ្ងៃទី២០ សីហា ​និង​ថា​អ្នក​របួស​​៤៣​នាក់ ​​ត្រូវ​បានបញ្ជូន​​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ផ្សេងៗ ។

​លោកវ៉ារឺឡាថ្លែងថា ​ការ​ប៉ះ​ទង្គិច​គ្នា​ផ្ទុះ​ឡើង​​រវាង​ក្រុម​២ ​ប្រជែង​គ្នា​ប្រដាប់​ដោយ​អាវុធ​​ ដើម្បីដណ្តើម​​ការ​ត្រួតត្រា​​​ក្នុងពន្ធ​នា​គារ​នោះ ។ ​លោកបានសន្យា​​ដាក់​ទោស​​ពួក​អ្នក​ដែល​ជាប់ពិរុទ្ធ​​លើ​ការបង្ក​ឱ្យ​​មាន​មនុស្ស​ស្លាប់​ និង របួស​​យ៉ាង​ច្រើន​ក្នុងពន្ធនាគារ  ៕