យោងតាមសេចក្តីប្រកាសផ្លូវការមួយថាមនុស្សយ៉ាងតិច៨នាក់ បានត្រូវស្លាប់ ហើយ៦០នាក់ទៀត ត្រូវរបួសកាលពីថ្ងៃទី២០ សីហា ក្នុងការផ្ទុះយ៉ាងខ្លាំងមួយនៅខេត្ត GAZIANTEP ភាគអាគ្នេយ៍តួកគី ។សេចក្តីប្រកាសនោះ គូសបញ្ជាក់ថា រថយន្តកាំមីញ៉ុងមួយគ្រឿងផ្ទុកគ្រឿងផ្ទុះបានទៅឈប់នៅជិតស្នងការដ្ឋានប៉ូលិសក្រុងកាស៊ីយ៉ាកា ខេត្ត GAZIANTEP ហើយគ្រឿងផ្ទុះក្នុងរថយន្តនេះ ក៏ផ្ទុះឡើងកម្ទេចរថយន្តបឺស២គ្រឿង និងរថយន្តផ្សេងមួយទៀត ។
ការផ្ទុះនេះ កើតមាននាវេលាយប់ថ្ងៃទី២០ សីហា ជិតព្រំដែនជាមួយស៊ីរី រហូតមកទល់ពេលនេះ នៅពុំទាន់មានក្រុមណាប្រកាសទទួលខុសត្រូវនៅឡើយ ។បណ្តាសមាជិករបស់គណបក្សពលករឃើត ឌីស្ថាន PKK ជាចលនាហាមឃាត់មានសកម្មភាពខ្លាំង ក្នុងតំបន់នេះ ។ ការប្រយុទ្ធគ្នារវាងកងកម្លាំងសន្តិសុខតួកគី និងពួកសកម្មប្រយុទ្ធ PKK មានការកើនឡើងរយៈពេលប៉ុន្មានសបា្តហ៍ចុងក្រោយនេះ ។
រូបភាពទាំងឡាយតាមទូរទស្សន៍បង្ហាញពីពួកអ្នកពន្លត់ភ្លើងកំពុងតតាំងបាញ់ទឹកពន្លត់ភ្លើងដែលឆេះរាលដាលដល់រថយន្តជាច្រើនគ្រឿង។ នាថ្ងៃទី២០ សីហា នោះដែរ មីនមួយគ្រាប់ដាក់ដោយពួក PKIK បានផ្ទុះ ខណៈរថពាសដែកមួយគ្រឿងរបស់កងទ័ពតួកគីដែលបើកបំពេញបេសកម្មល្បាតជាទម្លាប់បើកកិនតាមផ្លូវថ្នល់ហាក់ការី-វ៉ានបណ្តាលឱ្យទាហានតួកគីស្លាប់២នាក់ និងរបួសម្នាក់ ៕
ចែករំលែកព័តមាននេះ