ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ក្នុង​ប្រទេស​ក្រី​ក្រ​​កំពុង​ពេញ​និយម​ក្នុង​ការ​ជក់​បារី​

13 ឆ្នាំ មុន

លទ្ធ​ផល​​ស្រាវ​ជ្រាវ​ពី​ការ​ជក់​បារី ក្នុង​ចំណោម​១៦​ប្រទេស​​​សរុប​មាន​ប្រជា​ជន​ជាង​៣.០០០​លាន​នាក់ របស់​ក្រុម​ស្រាវ​ជ្រាវនៃ​មហាវិទ្យាល័យ​​បាហ្វ​ហ្វា​ឡូ រដ្ឋ​ញូវ​យ៉ក សហរដ្ឋ​អាមេរិក ដែល​ចុះ​ផ្សាយ​នៅ​ក្នុង​​ឯក​សារ​វេជ្ជ​សាស្រ្ត​លែន​សេត ​កាល​ពី​ថ្ងៃ​ទី​១៧ សីហា ឃើញ​ថា បញ្ហា​គួរ​ឱ្យ​បារម្ភ​បំផុត​​ក្នុង​ប្រទេស​​កំពុង​អភិវឌ្ឍ​ន៍​​គឺ​មាន​ស្ត្រី​​ជក់​បារី​​កើន​ឡើង ។

​លទ្ធ​ផល​ស្រាវ​ជ្រាវ​​នោះ បាន​ត្រួត​ពិនិត្យ​ពី​សកម្ម​ភាព​​ជក់​បារី​របស់​អ្នក​មាន​អាយុ​ពី​១៥​ឆ្នាំ​ឡើង​ នៅ​បង់​ក្លា​ដេស ប្រេ​ស៊ីល ចិន អេ​ហ្ស៊ីប ឥណ្ឌា ​មិច​ស៊ិក សហរដ្ឋ​អាមេរិក និង​ថៃ​​​ពី​ឆ្ន​ាំ​២០០៨ដល់​២០១០ ​ឃើញ​ថា មាន​បុរស​​ប្រហែល​៤៨,៦​ភាគ​រយ និង​ស្ត្រី​១១,៣​ភាគ​រយ ​​ជក់​បារី ក្នុង​នោះ​​នៅ​​​ប្រទេស​ក្រី​ក្រ​ និង​ប្រទេស​កំពុង​អភិវឌ្ឍ​ន៍​ ស្ត្រី​ជក់​បារី​មាន​ចំនួន​ច្រើន ។

ប្រទេស​ដែល​មានអ្នក​ជក់​បារី​ច្រើន​បំផុត​គឺ​រុស្ស៊ី មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង មាន​ប្រហែល​៣៩,១​ភាគ​រយ បន្ទាប់​ពី​ប្រទេស​​តួក​គី មាន​​៣១,២​ភាគ​រយ ប៉ូឡូញ​មាន​៣០,៣​ភាគ​រយ ហ្វ៊ី​លីពីនមាន​២៨,​២​ភាគ​រយ និង​ចិន​​ប្រហែល​២៨,១​ភាគ​រយ ។នៅ​ក្នុង​របាយ​ការណ៍​​បញ្ជាក់​​ថា ​នៅ​ប្រទេស​​ក្រី​ក្រ​ និង​កំពុង​​អភិវឌ្ឍ​ន៍​គោល​នយោ​បាយ​ក្នុង​​ការ​ទប់​ស្កាត់​ការ​ជក់​បារី​នៅ​មិន​ទាន់​តឹង​រ៉ឹងទេ​ ៕