ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ូប៊ីន វ៉ាន ពើ​ស៊ី ជប់​លៀង​ក្រោយ​ផ្លាស់​ចេញ​ពី Arsenalទៅ​ក្លិប​Man Utd

13 ឆ្នាំ មុន

កីឡាករ​បាល់​ទាត់ រ៉ូប៊ីន វ៉ាន ពើ​ស៊ី ខ្សែ​ប្រយុទ្ធ​​ថ្មី​របស់​​ Man Utd ​បាន​នាំ​ប្រពន្ធ​ទៅ​ពិសា​អាហារ​​ពេល​ល្ងាច​ក្នុង​ហាង​​រ៉ូសូ (ROSSO)  របស់​កីឡាករ​រី​យ៉ូ ហ្វើ​ឌី​ណង់ មិត្ត​រួម​ក្លិប ដើម្បី​ប្រា​រព្ធ​ពិធី​ការ​ផ្លាស់​ក្លិប​ថ្មី​របស់​ខ្លួ​ន ។ទី​ភ្នាក់​ងារ​ព័ត៌មាន​​បរទេស​ ផ្សាយ​ឱ្យ​ដឹង​ថា ​កីឡា​ករ​រ៉ូ​ប៊ីន វ៉ាន ពើ​ស៊ី ខ្សែ​ប្រយុទ្ធ​របស់​ក្លិប Man Utd បាន​នាំ​ប្រពន្ធ​របស់​ខ្លួន​ទៅ​ចូល​រួម​ក្នុង​ពិធី​ផ្លាស់​ក្លិប ដោយ​ពិសា​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន​​អុី​តា​លី របស់​កីឡាករ​​រី​យ៉ូ ហ្វើ​ឌី​ណង់ ជា​មិត្ត​រួម​ក្លិប ។

​វត្ត​មាន​របស់​អតី​ត​ប្រធាន​ក្រុម​ក្លិប​កាំ​ភ្លើង​ធំ Arsenal ដែល​​ទើប​ចុះ​ហត្ថលេខា​លេង​ឱ្យ​ក្លិប​ Man Utd ក្នុង​តម្លៃខ្លួន​២២​លាន​ផោន កាល​ពី​ថ្ងៃ​សុក្រ​ កន្លង​មក ក្លាយ​​ជា​គោល​ដៅ​ចំណាប​់​អារម្មណ៍​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន​ និង​អ្នក​គាំ​ទ្រ​​ភ្លាមៗ បន្ទាប់​ពី​គេ​បង្ហាញ​មុខ​នៅ​ឯ​ហាង​​រ៉ូសូ ដែល​មាន​កីឡាករ​​រី​យ៉ូ ហ្វើ​ឌី​ណង់ ​ខ្សែ​ការ​ពារ​​របស់​ក្លិប​ Man Utd ជា​ម្ចាស់​ ខណៈ​ពេល​ខ្សែ​ប្រយុទ្ធ​អាយុ​២៩​ឆ្នាំ ស្ថិត​​ក្នុង​ឈុត​​អាវ​ដៃ​វែង​ពណ៌​ខ្មៅ និង​ស្លៀក​ខូវប៊យ រួម​ដំណើរ​​ជា​មួយ​នាង​ប៊ូចឆារ៉ា ​អាយុ​២៨​ឆ្នាំ ជា​ប្រពន្ធ ៕