ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​​​ពេទ្យ​ឆ្នាំ​ទី​៦ ចាញ់​ល្បែង​​នៅ​កាស៊ីណូ​​ដាក់​ម៉ូតូ​​បញ្ចាំ​​ ប្រាប់​ឪពុក​ថា ​ចោរ​ប្លន់​ប្តឹង​ប៉ូលិស​​ ប៉ូលិស​ឃាត់​ខ្លួន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជា​និស្សិត​​ពេទ្យ​​ឆ្នាំទី​៦ ​ត្រូវ​បាន​សមត្ថ​កិច្ច​​នគរបាល​​ប៉ុស្តិ៍​វាល​វង់ ឃាត់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃទី​​២០ សីហា ​ខណៈ​​ពេល​ជននេះ​ និង​ឪពុក​ចូល​ដាក់​ពាក្យ​បណ្តឹង​​ថា ​ត្រូវ​​ចោរ​ប្លន់​ម៉ូតូ​១​គ្រឿង ។ បុរស​ដែល​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​ឈ្មោះ​សិង្ហ ​វុទ្ធី អាយុ​​២៧​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​លេខ​៤៣Eo ​ផ្លូវ​ជាតិ​លេខ​៥ សង្កាត់​ឫស្សីកែវ ​ខណ្ឌ​ឫស្សីកែវ ​។

​មន្ត្រី​នគរបាល​​ប៉ុស្តិ៍វាល​វង់ ឱ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃ​ខាងលើ​មាន​មន្ត្រី​​យោធា​ម្នាក់​ជា​ឪពុក​​បាន​នាំ​កូន​ប្រុស​ឈ្មោះ​សិង្ហ ​វុទ្ធី ​មក​ប្តឹង​សមត្ថ​កិច្ច​​ថា ត្រូវ​ចោរ​ប្លន់​ម៉ូតូ​នៅ​ក្បែរ​​អតីត​រោង​ភាព​យន្ត​​គីរីរម្យ ។ ​ខណៈពេល​បម្រុង​ដាក់​​ពាក្យ​បណ្តឹង​ត្រូវ​​បាន​​នគរបាល​ជំនាញ​ប៉ុស្តិ៍​​វាល​វង់ ​សួរ​នាំសភាព​ការណ៍​ប្លន​់​នោះ​​នៅ​ម៉ោង​ប៉ុន្មាន​​ ហើយ​​ជន​ល្មើស​មាន​បក្ស​​ពួក​ប៉ុន្មាន​នាក់ ដើម្បី​ដាក់​ការ​ស្រាវជ្រាវ និង​ប្រកាស​ជា​សាធារណៈ​ឱ្យ​​គោល​ដៅ​ផ្សេង​ទៀត​ពិនិត្យ​​​​លើ​ជន​សង្ស័យ ។ ពេល​​នោះ​យុវជន​សិង្ហ វុទ្ធី ​បាន​រៀបរាប់​ប្រាប់​ប៉ូលិស​​ប៉ុស្តិ៍​ថា ​រូបគេ​ត្រូវ​ចោរ​២​នាក់​ប្លន់​​យក​ម៉ូតូ​​ម៉ាកឌ្រីម​ C125 ពណ៌​​ខ្មៅ ស៊េរី​២០១១ ​កាល​ពីវេលា​ម៉ោង​៧​និង​៣០​នាទី​​យប់ថ្ងៃទី​១៩ សីហា នៅ​ម្តុំ​រោង​​​ភាព​យន្ត​គីរីរម្យ ​លុះ​ពេល​​ស្រាវជ្រាវ​​ពិត​ប្រាកដ​ទៅ ទើប​ដឹង​ថា ​មិន​មែន​​ចោរ​ប្លន់​ទេ គឺ​​ចាញ់​ល្បែង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕