ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​​ពល​រដ្ឋ​​ខ្វះ​ខាត​​និង​ស្ត្រី​​មេ​ម៉ាយ​​ទទួល​​អំណោយ​​លោក​ជំទាវកិត្តិព្រឹទ្ធបណ្ឌិត

11 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖​​ ​អំណោយ​​ដ៏​ថ្លៃ​ថ្លា​​របស់​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​​កាក​បាទ​ក្រហម​​កម្ពុជា តាម​រយៈកាក​បាទ​ក្រហម​​ខេត្ត​កំពង់​ធំ ត្រូវ​បាន​លោក​​ជា ជាតិ ប្រធាន​​សាខា​កា​ក​បាទ​ក្រហម​​ខេត្ត​​ និង​លោក​ជំទាវ​ ខៀវ ស៊ីណា ជា​ ចាន់​តូ អនុ​ប្រធាន​កិត្តិ​​ យ​​សសាខា​កាក​បាទ​ក្រហម​ខេត្ត​​កំពង់​ធំ និង​ក្រុម​ការ​ងារ​​ កាល​ពី​ថ្ងៃទី​១៩ សីហា ឆ្នាំ​២០១២ បាន​អញ្ជើញ​​

ខេត្ត​កំពង់​ធំ ៖​​ ​អំណោយ​​ដ៏​ថ្លៃ​ថ្លា​​របស់​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​​កាក​បាទ​ក្រហម​​កម្ពុជា តាម​រយៈកាក​បាទ​ក្រហម​​ខេត្ត​កំពង់​ធំ ត្រូវ​បាន​លោក​​ជា ជាតិ ប្រធាន​​សាខា​កា​ក​បាទ​ក្រហម​​ខេត្ត​​ និង​លោក​ជំទាវ​ ខៀវ ស៊ីណា ជា​ ចាន់​តូ អនុ​ប្រធាន​កិត្តិ​​  យ​​សសាខា​កាក​បាទ​ក្រហម​ខេត្ត​​កំពង់​ធំ និង​ក្រុម​ការ​ងារ​​ កាល​ពី​ថ្ងៃទី​១៩ សីហា ឆ្នាំ​២០១២ បាន​អញ្ជើញ​​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ប្រជា​ពល​រដ្ឋ​​ខ្វះ​​ខាត​​ និង​ស្ត្រី​​មេម៉ាយ​ចំនួន​១​គ្រួសារ​​ ដែល​ទទួល​រង​នូវ​​ភ្លើង​ឆេះ​ផ្ទះ​នៅ​ភូមិ​​អូរ​ទឹក​ថ្លា ឃុំ​​ក្រយា ស្រុក​​សន្ទុក ។

មាន​ប្រសាសន៍​​សំណេះ​សំណាលជាមួយ​​ប្រជា​ពល​រដ្ឋ​​នា​ឱ​កាស​នោះ លោក​ជំទាវ​​ ខៀវ ស៊ីណា ជា ចាន់​តូ បាន​មាន​ប្រសាសន៍​​ថា អំណោយ​​​ដែល​យក​មក​​ចែក​ជូន​បង​​ប្អូន​នា​ពេល​នេះ​​ជា​អំណោយ​​របស់​លោក​ជំទាវ​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត​​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធា​ន​កាក​បាទ​ក្រហម​កម្ពុជា ។ សម្តេច​​ និង​​លោក​ជំទាវ​​តែង​តែ​យក​ចិត្ត​ទុក​ដាក់​​ជា​និច្ច​ចំពោះ​សុខ​ទុក្ខ​របស់​​ប្រជា​ពល​រដ្ឋ​នៅ​ទូ​ទាំង​ប្រទេស ពិសេស​​ស្ត្រី​មេម៉ាយ​​ក្រី​ក្រ ចាស់​ជរា​គ្មាន​ទី​ពឹង ទោះ​​បី​មិន​បាន​អញ្ជើញ​មក​ផ្ទាល់​យ៉ាង​​ណា​ក៏​ដោយ សម្តេច​តេជោ និង​លោក​ជំទាវ បាន​ណែ​នាំ​ដល់​ក្រុម​ការ​​ងារ​​ឱ្យ​ចុះ​មក​​ជួយ​ជា​បន្ត​បន្ទាប់​ ជា​ក់​ស្តែង​​អំណោយ​​ដែល​បាន​​ប្រគល់​ជូន​​នា​ពេល​នេះ​​​ជា​សក្ខ​ី​ភាព​បញ្ជាក់​​យ៉ាង​ច្បាស់​​ថា ទី​ណា​មាន​ការ​លំ​បាក​​ទី​នោះ​មាន​សម្តេច​ចុះ​ជួយ​ជានិច្ច​ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​​រួច​ចាកផុត​​ពី​ភាព​ក្រក្រី ។ ដូចនេះ​​​យើង​​ពិត​ជា​មាន​មោទន​ភាព​ណាស់ ព្រោះ​យើង​មាន​ថ្នាក់​ដឹក​នាំ​ប្រទេស​ល្អ​ដូច​ជាសម្តេច​ទាំង​បី​​ដែល​ចេះ​ស្គាល់​ពី​សុខ​ទុក្ខ​​ពិត​ប្រាកដ​​របស់​ប្រជា​ពល​រដ្ឋ​យើង ។

អំណោយ​​របស់​សម្តេច​​ និង​លោក​ជំទាវ​​ ជូន​ដល់​គ្រួសារ​ក្រី​ក្រ​ចំនួន​៣​គ្រួសារ​ រួម​មាន​ក្នុង​១​គ្រួសារ​​ៗ​​ទទួល​បាន​អង្ក​រ​៥០​គីឡូ​ក្រាម ឃីត​១​កញ្ចប់ ទឹក​ត្រី​២​យួរ ទឹក​ស៊ីអីុវ២​យួរ មី​យើង​១​កេស ទឹក​បរិសុទ្ធ​១​កេស ត្រី​ខ​​២​យួរ ឆ្នាំ​ង​បាយ​ ឆ្នាំង​​សម្ល ចាន​ដែក ចាន​បាយ ធុង​ទឹក​១ និង​ថវិ​កា​ ចំនួន​២០​ម៉ឺន​រៀល ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ជំទាវ​បាន​ប្រកាស​ជួយ​សាង​សង់​លំ​នៅ​ឋាន​​ជូន​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​ចំនួន​​២​គ្រួសារ​ ដោយ​ទុក​ឱ្យ​​ឃុំ​ជា​អ្នក​ដោះ​ស្រាយ​ដី​ក្នុង​ការ​សាង​សង់ ។

នៅ​ក្នុង​​ឱ​កាស​នោះ​​ដែរ ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត​​ក្រុម​ទី​៨០​​របស់​សម្តេច​តេជោ ដែល​បា​ន​ចុះ​​មក​បំពេញ​​ការ​ងារ​ជា​ប្រវត្តិ​​សាស្ត្រ​ជូន​​រាជ​រដ្ឋា​ភិបាល​​ដើម្បី​ផ្តល់​សិទ្ធិ​ពេញ​​លេញ​ជូន​ប្រជា​​ពល​រដ្ឋ​​នៅ​ក្នុង​​ការ​កាន់​កាប់​​ដី​ធ្លី​​ស្របច្បាប់ បាន​​រាយ​ការណ៍​​ជូន​គណៈ​ប្រតិ​ភូ​អំពី​លទ្ធ​ផល​ដែល​​សម្រេច​បាន​នៅ​ឃុំ​​បឹង​ល្វា ភូមិ​អូរ​សោម ភូមិ​​ដំបូក​ខ្ពស់ និង​ភូមិ​​បង្គី​តាំង​រ៉េន បាន​១.៦០៤​ហិកតា ស្មើ​នឹង​៨៥៦​​ក្បាល​ដី និង​ភូមិ​​​អូរ​ទឹក​​ថ្លា ជិត​​៥០០​ហិកតា ដែល​​ភូមិ​​ទាំង​នោះ​​មាន​ព្រំ​​ប្រទល់​ខាង​​ត្បូង​ជាប់​ខេត្ត​​កំពង់​ចាម ខាង​ជើង​ជាប់​ខេត្ត​ក្រចេះ ។

គណៈ​​ប្រតិ​ភូ​ក៏​​បាន​ប្រគេន​​ទេយ្យ​ទាន​​ដល់​ព្រះ​សង្ឃ​​ដែល​គង់​នៅ​វត្ត​គង្គារ​រស្មី​​រួម​មាន​​មី​ ត្រី​ខ ទឹក​ក្រូច ទឹក​ដោះ​គោ ស្ករស តែ បច្ច័យ​២០​ម៉ឺន​រៀល និង​​សម្រាប់​​កសាង​សមិទ្ធ​ផល​ក្នុង​វត្ត​៥៣​ម៉ឺន​រៀល​ផង​ដែរ ៕