ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីវាយ​ប្រពន្ធ និង​កូនអាយុ​​ជាង​១​ខែ​ឱ្យ​សន្លប​់​​ត្រូវ​​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​

13 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ អំពើ​ហិង្សា​ក្នុង​គ្រួសារ​​មួយ​បាន​កើត​ឡើង​នៅ​ចំណុច​អូរ​ដីស ស្ថិត​ក្នុង​ភូមិ​ព្រីង ឃុំ​ត្រែង​ត្រយឹង ​​ក្នុង​ទឹក​ដី​ស្រុក​ភ្នំ​ស្រួច ដែល​បង្ក​ឡើង​ដោយ​បុរស​ជា​ប្តី​បាន​គំរាម​កំហែង និង​វាយ​ប្រពន្ធ​​ នឹង​កូន​អាយុ​​ជាង​១​ខែ​​របស់​ខ្លួន​ឱ្យ​​សន្លប់​ កាល​ពីវេលា​ម៉ោង​​​៣​និង​៣០​នាទី​​រសៀល​ថ្ងៃទី​​១៨ សីហា ២០១២ ។

​ជនដៃ​ដល់​ជា​ប្តី​ឈ្មោះ​​ឈន ឆាត អាយុ​៣៤​ឆ្នាំ ​និង​ស្ត្រីរងគ្រោះ​ដែល​ត្រូវ​ប្តីវាយ​ឱ្យ​សន្លប់​​ជា​មួយ​នឹង​កូន​នោះ​​ឈ្មោះ​​សៀន ដាលីន អាយុ​២០​ឆ្នាំ ។ ​ដោយ​មាន​ការ​អន្តរាគមន៍​​ពី​អ្នក​ជិត​ខាង​បាន​រាយ​ការណ៍​ដល់​សមត្ថ​កិច្ច​ទាន់​ពេលវេលា​​នោះ​បុរស​​ជា​ប្តី​ត្រូវ​បាន​ចាប់​​ឃាត់​ខ្លួន ​បញ្ជូន​មក​មេ​បញ្ជា​​ការ​ប៉េអឹម​​ខេត្ត ដើម្បី​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​​កាន់​​សាលា​ដំបូង​ខេត្ត​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕