ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​​ទី​ក្រុង​​​​ទាំង​​ឡាយ​​​នៅ​​​រដ្ឋ​​​តិច​សាស់​​​បង្កើន​​​ការ​ប្រយុទ្ធ​​​ប្រឆាំង​​​​​សត្វ​​​មូស​

13 ឆ្នាំ មុន

ក្រុម​​​មន្ត្រី​​​​ផ្លូវ​ការ​​​​ក្នុង​ទី​ក្រុង​​​​​ដាឡាស​​​បាន​ប្រកាស​​​​អាសន្ន​​​​ជា​សា​ធា​រណៈ​​​​​មួយ​ស្តី​ពី​​សុខ​​​ភាព​​​​ថា បណ្តា​​​​ទី​​​ក្រុង​ជា​ច្រើន​​​​នៅ​ក្នុង​​​​រដ្ឋ​​​​​តិច​សាស់​​​​របស់​​​​សហ​រដ្ឋ​​​​អា​មេរិក​​​​​ បាន​ចាប់​ផ្តើម​​​​​បង្កើន​​​​ការ​ប្រយុទ្ធ​​​ប្រឆាំង​​​ចំពោះ​​​ការ​កើត​ឡើង​​​​របស់​​ពពួក​​​សត្វ​មូស​ គឺ​ក្នុង​​​​គោល​បំណង​​​កាត់បន្ថយ​​​​ការ​ចម្លង​​​មេរោគ​​​ វ៉េស​​នីល​​វី​រុស​ (West Nile virus) ដែល​​​អាច​បង្ក​​​​ឱ្យ​មាន​​​​គ្រោះ​ថ្នាក់​​​​ និង​បាត់​​បង់​ដល់​អាយុ​ជី​វិត​​​​​មនុស្ស​​​​ទៀត​​​ផង​ ។​​​​​​

ក្រុម​​​មន្ត្រី​​​​​ខាង​លើ​​​ បាន​ស្នើ​​​សុំ​​​ឱ្យ​មាន​ការ​​​​ប្រើ​ប្រាស់​​​​​​​​​យន្ត​ហោះ​​​​ចំនួន​​​​ប្រាំ​​​​គ្រឿង​​ ដើម្បី​​​​​ជា​​​ឧ​ប​ករ​ណ៍​​​​​ជំនួយ​​​​​ដល់​ការ​បាញ់​​​​​​ថ្នាំ​​​សម្លាប់​​​​ស​ត្វ​​​​ល្អិត​​​​ ជា​ពិសេស​​​​​​​​​​​​​​​​ថ្នាំ​​សម្លាប់​​​​​មូស​នៅ​​​ភាគ​ខាង​​​ជើង​នៃ​​ទី​​ក្រុង​​​​ដាឡាស​​​ និង​​បណ្តា​​ទី​ក្រុង​​​​​ផ្សេង​ៗ​ទៀត​​​ផង​ដែរ​​ ។​ ​លោក​​​​ធីម​ ​វី​ត​​លី​​ ​​​​ជា​មន្ត្រី​​​​ក្នុង​​​​ក្រុង​ម៉ាឡាកុប​បាន​រាយ​ការណ៍​​​ប្រាប់​សារ​ព័​ត៌​មា​ន​​​​​​​វី​គី​​​​ញូ​​ ឱ្យ​​​ដឹង​ថា នៅ​​​ក្នុង​ទី​ក្រុង​​​របស់​​​​លោក​បាន​ចាប់​​ផ្តើម​ប្រើ​​​​​​​ថ្នាំ​សម្លាប់​សត្វ​ចង្រៃ​​​ក្នុង​ការ​​បាញ់​សម្លាប់​មូស​​២​​ដង​ក្នុង​មួយ​សប្តាហ៍​​​​ដែល​ការ​បាញ់​​​នេះ​​ត្រូវ​បាន​ធ្វើ​ឡើង​​​​ជា​​រៀង​​រាល់​​​សប្តាហ៍​​​។

​យោង​​​តាម​ប្រសាសន៍​​​​​របស់​លោក​ ធីម​ បាន​បន្ថែម​ទៀត​​​ថា ​​ប្រភេទ​មូស​​ដែល​កើត​មាន​ច្រើន​​​​នោះ​​ គឺ​​វីន​ស្ពីដ​​ និង​ហ៊ូ​មីឌី​ធី​​ ​។ យើង​​​​ត្រូវ​តែ​​បាញ់​​​សម្លាប់​​​វា​​មុន​ពេល​​​​វា​ធំ​ធាត់​​​ ព្រោះ​វា​ជា​​ប្រភេទ​​​​​​​មូស​ដែល​​​​​ចម្លង​​​ដ៏​ខ្លាំង​​​​បំផុត​​​ ។​ គាត់​បន្ថែម​​​​​ទៀត​ថា ​​​​​ការ​បាញ់​​​​​សម្លាប់​​២​ដង​​​​ក្នុង​មួយ​សប្តាហ៍​​​​​វា​​មាន​​​ភាព​ប្រសើរ​​​​ជាង​​ការ​​​បាញ់​ធម្ម​តា​​ ព្រោះ​​​ពួក​យើង​​​​​​មាន​ការ​ព្រួ​យ​បារម្ភ​​​​ចំពោះ​សុខ​​ភាព​មនុស្ស​​​​ក្នុង​ទី​​ក្រុង​ ។​​ ​ម្យ៉ាង​ទៀត​​​​ភាព​រាំង​ស្ងួត​​​​​គេ​បាន​រក​ឃើញ​​ថា ​​​​​​មាន​មូស​ប្រភេទ​​​នេះ​​​​ដែល​​​ផ្ទុក​​​មេរោគ​​​នៅ​ក្នុង​​តំបន់​​​អាប៊ី​​​​ឡិន​​ដែល​ធ្វើ​​ឱ្យ​ពួក​គេ​​​​​បង្កើន​​ការ​ប្រយុទ្ធ​​​ប្រឆាំង​បន្ថែម​​​ ។​​ ​​

​យោ​ង​តាម​ប្រសាសន៍​​​​របស់​ក្រុម​​វេជ្ជ​បណ្ឌិត​​​​​បាន​​​​ឱ្យ​ដឹង​ថា ​​​​មាន​ចំនួន​​​៨០​​ករណី​​​ដែល​ត្រូវ​បាន​​​​វាយ​​ប្រហា​​ដោយ​​​សត្វ​មូស​​​​ ដែល​ផ្ទុក​ដោយ​​​​​​មេរោគ​​​​​វ៉េស​​​​​នីល​វី​រុស​​​នេះ នៅ​ទី​​ក្រុង​​ដា​ឡា​ស​​​​តែ​មួយ។ ​មន្ត្រី​ជាន់​ខ្ពស់​​បាន​​ឱ្យ​ដឹង​​​​​​​ជុំ​វិញ​​បញ្ហា​​មួយ​ចំនួន​​​​ដែល​ទាក់​ទង​នឹង​​​​​​មូល​​ហេតុ​នេះ​​ថា ​វា​ជា​​បញ្ហា​​​​យ៉ាង​ធំ​ធេង​​​​ដែល​យើង​​​​​កំពុង​តែ​​​មាន​ការ​ព្រួ​យ​បារម្ភ​​​​​​​​ជា​ខ្លាំង​​​​ ​។ ទន្ទឹម​នេះ​ដែរ​​ក៏​មាន​​៩​ករណី​​​​ ក្នុង​នោះ​មាន​​​១​ករណី​​​​​ត្រូវ​បាន​​​​ស្លាប់​បាត់​បង់​ជីវិត​​ដោយ​សារ​​​មេ​រោគ​​នេះ​​ ។​ ​

ស្ត្រី​ម្នាក់​​​នៅ​ក្នុង​​រដ្ឋ​​​ញូអា​ចិន​​សីុ​ ដែល​​​​សព្វ​ថ្ងៃ​​​​រស់​នៅ​ភូមិ​​​លុប​​បុក​​​​ បា​ន​រាយ​ការណ៍​​​ប្រាប់​សារ​ព័ត៌​មាន​​​​ឱ្យ​ដឹ​ង​កាល​ពី​​​ដើម​​ខែ​​​​នេះ​​ថា ​​នាង​ត្រូវ​​​ទទួល​រង​​​​នូវ​ការ​​​​ចម្លង​​​មេ​រោគ​​​​​ដោយ​ការ​​​ខាំ​របស់​​​ពពួក​មូស​​​នេះ​​​ ក្នុង​ខណៈ​​​​​​ធ្វើ​ដំណើ​​រ​កម្សាន្ត​​​ទៅ​អូស្ទីន ហើយ​តាម​​​ការ​ប៉ាន់​ស្មាន​​​​ គឺ​មាន​​​៦០​​​​ភាគ​រយ​​​នៃ​​ពពួក​​មេ​រោគ​​​វ៉េស​​​នីល​​នេះ កើត​ឡើង​​​នៅ​ក្នុង​​​​រដ្ឋ​​តិ​​ច​សាស់​ ៕