ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់​ទាត់​​​​​ពាន​​រង្វាន់​ Acleda John Brisden Cup 2012 ​​​​ រក​ឃើញ​ក្រុម​​​​4​ឡើង​​ទៅ​​​ប្រកួត​​​នៅ​វគ្គ​​​​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​​​​​ទី​បំ​ផុត​​​​​គេ​បាន​​​រក​ឃើញ​​​ក្រុម​​ចំនួន​​​​​​៤​ ដែល​បាន​​​​​​ឆ្លង​​​ផុត​​​​ពី​វគ្គ​​​​​ប្រកួត​​​ជម្រុះ​​​​៨​ក្រុម​ចុង​ក្រោយ​​​​ ​និង​ត្រូវ​​​​​​​​​ត្រៀម​​​ឡើង​​​​ទៅ​ប្រកួត​​​​​នៅ​វគ្គ​​​​១/២​​ផ្តាច់​ព្រ័ត្រ​​​​ជា​បន្ត​ទៀត​​​ ក្នុង​​ព្រឹត្តិ​ការណ៍​​​​ប្រកួត​បាល់​ទាត់​​​​ពាន​រង្វាន់​​ Acleda John Brisden Cup 2012 ​កាល​ពី​​​ថ្ងៃ​​សៅ​រ៍​​​ ទី​​១៨​ ​ សីហា​ កន្លង​មក​​​នេះ​ ​​​។​

ការ​ប្រកួត​​​​ជម្រុះ​​​ក្នុង​​​វគ្គ​​​​​៨​ក្រុ​ម​ចុង​ក្រោយ​​​​​​នេះ​​​មាន​ទាំង​​​​អស់​​​​​៤​ប្រកួត​​​​ ក្នុង​នោះ​​​២​​ប្រកួត​​​​​លេង​​​នៅ​​​ទី​លាន​​ពហុ​កីឡ​ដ្ឋាន​​​​​​ជាតិ និង​​​២​ប្រកួត​​​​​ទៀត​លេង​​​នៅ​​ទី​លាន​​​​​បាល់​ទាត់​​​​ខេត្ត​​​​សៀម​រាប ។​ ការ​ប្រកួត​​​​នៅ​លើ​​ទីលាន​​​ពហ​ុ​កី​ឡ​ដ្ឋាន​​​​ជាតិ​ ក្រុម​​​​​សាខា​​​កំពង់​ស្ពឺ​​​​​ ​លត់​​ក្រុម​​​​ការិយា​ល័យ​​​​កណ្តាលក​​​​​​​​​​​ ក្នុង​លទ្ធ ផល​​​​​ ២-០ ខណៈ​​​ក្រុម​សា​ខា​​​​​ស្រី​សន្ធ​រ​​​​ បំបាក់​​​​​ក្រុម​​​​​សាខា​​​​​​​​​​​​ព្រៃ​​​​​​​ឈរ​​ ៣-១ ។​​

​​​​នៅ​ក្នុង​​​​តង់​ទី​​​១ ​​​​ក្រុម​​សាខាកំពង់​ស្ពឺ​​​​រក​បា​​ន​២​គ្រាប់​​​​ នាំ​មុខ​​​​​​​​​​មុន​​​​ដោយ​​​​​​កីឡា​ករ​​ ឃឹម​​​​ សុ​ខ​នាង​ ​​​ពាក់​អាវ​លេខ​​​១៣ ​​នៅ​​​​​នាទី​​ទី​​​៦​ និង​​កីឡ​ាក​រ​​​​ ឯម សុខ​​ផាណា ពាក់​អា​វ​លេខ​​​​២៥​​ នៅ​នាទីទី​​​​២៥​ ។ ចូល​​ដល់​​​តង់​ទី​​២​​ ក្រុម​​ការិយា​ល័យ​​​កណ្តាលក​ បាន​លេង​​​​វាយ​​​​បក​​​​​​វិញ​ ប៉ុន្តែ​​​​​​មិន​​​មាន​​ឱ​កាស​​​​ស៊ុត​​បាល់​​​បញ្ចូល​​ទី​បាន​សម្រេច​​​ឡើយ​ ​ ធ្វើឱ្យ​ក្រុម​​​​​ការិយា​ល័យ​​​​​​​​កណ្តាល​ក​​ ត្រូវ​​​​​ហាល​អាវ​​​​នៅ​ត្រឹម​​​វគ្គ​​​​៨​ក្រុម​​​​ចុង​ក្រោយ​​​នេះ​ ។​

​រី​ឯ​​​​​ការ​ជួប​គ្នា​រវាង​​​ក្រុម​​​​​សាខា​​​ស្រី​​​សន្ធរ​​​ និង​​សាខា​​​​​ព្រៃ​ឈ​រ​​​វិញ​​​ ​នៅ​តង់​ទី​​​​​១​​​ ក្រុម​​​​សាខា​ស្រី​សន្ធរ​​​​រក​បាន​​២គ្រាប់​​​​​នាំ​មុខ​​​​​​មុន​ ។ កីឡា​​ករ​​ សែម​​ ​មក​រា ​​​ពាក់​​អាវ​​លេខ​​១២​ រក​បាន​​​១​គ្រាប់​​នៅ​​នាទីទី​​៣២​ ​និង​​​​កីឡ​ាករ​​​ សំ សីហា ​ពាក់​អាវ​​លេខ​​​៩ ​រក​បាន​​១​គ្រាប់​​​ទៀត​នៅនាទី​​ទី​​​៣៦​​ ។​ ចូល​​ដល់​​តង់​ទី​​​​២​​​ កីឡា​ករ​​​​​ រៀល​ គី​​ហេង​​​ ពាក់​អាវ​​​លេខ​​១៨​ ​របស់​ក្រុម​​​​សា​ខា​ស្រី​​សន្ធរ ​​​​រក​បាន​​​​​គ្រាប់​ទី​​៣​​​ នៅ​នាទី​​ទី​​៦០​​ ។ លុះ​​​​ដល់​នាទីទី​​​៦៥​​ កីឡា​ករ​​​​​​ ឆាត ចំណាន​​ ពាក់​អា​វ​លេខ​១៨​​ ដែល​ជា​​​​ខ្សែ​ប្រយុទ្ធ​​​​របស់​ក្រុម​​​​សាខា​​​​​ព្រៃ​ឈរ​​បាន​​​​​​​​​​ទាត់​បាល់​​​ពិន័យ​​​​​ប៉េ​ណាល់​ទី​​​​បាន​សម្រេច​​​​​​១​គ្រាប់​​វិញ​​ ។

​ដោយ​ឡែក​​​​សម្រាប់​ការ​ប្រកួត​​​នៅលើ​​​​ទីលាន​​​​បាល់​ទាត់​ខេត្ត​​សៀម​រាប​​​​​ឯណោះ​វិ​ញ​ ក្រុម​​​សា​ខា​កំពង់​​​ត្របែក​​ បាន​លត់​ក្រុម​​​សាខា​​​បាត់​ដំបង​​​​ ៤-១​ និង​ក្រុម​​​​សាខា​​​មាន​ជ័យ​​​ បាន​បំ​បាក់​​ក្រុម​​សាខា​​សៀម​រាប​​ម្ចាស់​ផ្ទះ​​​ក្នុង​​លទ្ធ​ផល​​​​ ៥-២​ ។ ពេលនេះ​​​​គេ​អាច​ដឹង​​​បាន​ហើយ​​ថា ​​ក្រុម​​​​បាល់​ទាត់​​​ចំនួន៤​​​​​​​ដែ​ល​មាន​សំណា​ង​​​បាន​ឡើង​​ទៅ​ប្រកួត​​​​​នៅវគ្គ​​​ពាក់​កណ្តាល​​​ផ្តាច​់​ព្រ័ត្រ​​​​ជា​បន្ត​​​​ទៀត​ គឺ​ក្រុម​​​​សា​ខា​​​កំពង់​​ស្ពឺ​​​ ក្រុម​សាខា​​​​ស្រី​​សន្ធរ​​ ក្រុម​សាខា​​​​កំពង់​ត្របែក​​​ និង​ក្រុម​​​​សាខា​​​មាន​ជ័យ ៕​