ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បញ្ជូន​តារា​បង្ហាញ​ម៉ូដ​ម្នាក់​​ចូល​រួម​កម្មវិធី​បង្ហាញ​​ម៉ូដ​លំដាប់​អន្តរជាតិ​នៅ​ប្រទេស​​អូស្ត្រាលី​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្ពុជា​ត្រៀម​នឹង​បញ្ជូន​​តារា​បង្ហាញ​​ម៉ូដ​ម្នាក់​ គឺ​អ្នក​នាង​គួយ​ចាន់ ដានិច្ច ​ទៅ​​ប្រទេស​​អូស្ត្រាលី ​ដើម្បី​ចូល​រួម​សម្រាប់​កម្ម​វិធី​​ដើរ​បង្ហាញ​ម៉ូដ International Fashion Week (IFW) ប្រចាំ​ឆ្នាំ​២០១២ ។ ​តាម​ការ​ឱ្យ​ដឹង​របស់ SAPORS Group ​ថា កម្មវិធី IFW

រាជធានីភ្នំពេញ ៖ កម្ពុជា​ត្រៀម​នឹង​បញ្ជូន​​តារា​បង្ហាញ​​ម៉ូដ​ម្នាក់​ គឺ​អ្នក​នាង​គួយ​ចាន់ ដានិច្ច ​ទៅ​​ប្រទេស​​អូស្ត្រាលី ​ដើម្បី​ចូល​រួម​សម្រាប់​កម្ម​វិធី​​ដើរ​បង្ហាញ​ម៉ូដ International Fashion Week (IFW) ប្រចាំ​ឆ្នាំ​២០១២ ។ ​តាម​ការ​ឱ្យ​ដឹង​របស់ SAPORS Group ​ថា កម្មវិធី IFW ជា​ព្រឹត្តិ​ការណ៍​ប្រចាំ​​ឆ្នាំ​នៃ​ការ​បង្ហាញ​ម៉ូដ​ដ៏​មាន​​ប្រជា​ប្រិយ​ភាព​ និង​កិត្យានុ​​ភាព​​ដែល​នឹង​មាន​ការ​បង្ហាញ​ជា​លក្ខណៈ​​អន្តរជាតិ​​នូវ​ម៉ូដ និងស្នាដៃ​​នៃអ្នក​កែច្នៃ​​ម៉ូដ​នៅ​លើ​វេទិកា​​អន្តរ​ជាតិ ។ ​ព្រឹត្តិ​ការណ៍​​​នេះ​ត្រូវ​​​បាន​រៀបចំ​ឡើង​​នៅ​ប្រ៊ីស​ប៊ែន (Brisbane) ប្រទេស​អូស្ត្រាលី ​នា​អំឡុង​​ខែក​ញ្ញា​ខាង​មុខ​នេះ ។

​លោក​ស្រី សាពណ៌ រិន​ដល (Sopor Rendall) អគ្គ​នាយិកា Sapors Modeling Agency បាន​ឱ្យ​​ដឹង​ថា នេះជា​លើក​ទី​១ ហើយ​ដែល​តារា​បង្ហាញ​​ម៉ូដ​​កម្ពុជា ទទួល​បាន​កិត្តិ​យស​​ទៅ​ចូល​រួម​ក្នុង​កម្ម​វិធី IFW ដែល​មាន​លក្ខណៈ​ជា​អន្តរ​ជាតិ​ ។ ជា​មួយ​នឹង​ការ​បង្ហាញ​នូវ​ក្តី​សប្បាយ​រីក​រាយ​​​លោក​ស្រី​ សាពណ៌ បាន​បញ្ជាក់​ថា ចាប់​តាំង​ពី​លោក​​ស្រី​ចូល​ប្រឡូក​​ក្នុង​វិស័យ​​បង្ហាញ​ម៉ូដ​នៅ​កម្ពុជា អស់​រយៈ​ពេល​​ជាង​១៦​ឆ្នាំ​មក​នេះ​គឺ​កម្ពុជា​ពុំ​ដែលធ្លាប់​​​បាន​បញ្ជូន​តារា​បង្ហាញ​ម៉ូដ​ណា​ម្នាក់​ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏​ធំ​ដូច​ពេល​​នេះ​ទេ ។ ដូច្នេះ​លោក​ស្រី​សូម​វាយ​តម្លៃ​​ថា ជា​ជោគ​ជ័យ​​មួយ​ដ៏ធំធេង​សម្រាប់​តារា​បង្ហាញ​​ម៉ូដ​កម្ពុជា​ដែល​ទទួល​បាន​កិត្តិ​យស​​ដ៏​​ឧដុង្គ​ឧត្តម​​ចូលរួម​ដើរ​បង្ហាញ​ម៉ូដ​ជា​មួយ​តារា​បង្ហាញ​ម៉ូដ​​ល្បីៗ​​លំដាប់​អន្តរ​ជាតិ​នៅ​អូស្ត្រាលី​។ ទាំង​អស់​នេះ​​គឺ​ជា​សក្ខី​កម្ម​ដែល​​បញ្ជាក់​ថា ​វិស័យ​បង្ហាញ​ម៉ូត​នៅ​កម្ពុជា​កំពុង​ទទួល​បាន​នូវ​មោទន​ភាព​​ និង​ភាពរីក​​ចម្រើន​ឈាន​ឡើង​ទៅ​កាន់​លក្ខណៈ​​ស្តង់​ដា​អន្តរ​ជាតិ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕