កងកម្លាំងការពារនូវែលហ្សេឡង់រាយការណ៍កាលពីថ្ងៃទី២០ សីហា ថា ទាហាននូវែលហ្សេឡង់៣នាក់ស្លាប់ដោយសារការផ្ទុះគ្រាប់បែកមួយគ្រាប់ដាក់នៅចិញ្ចើមថ្នល់នៅអាហ្វហ្គានីស្ថាន ។សេចក្តីថ្លែងការណ៍មួយរបស់កងទ័ពនូវែលហ្សេឡង់គូសបញ្ជាក់ថា សមាជិក៣នាក់នៃក្រុមកសាងឡើងវិញរបស់នូវែលហ្សេឡង់ក្នុងខេត្តបាមយ៉ាន ត្រូវស្លាប់ពេលរថយន្ត១គ្រឿងរបស់ក្រុមនោះត្រូវគ្រាប់បែកផ្ទុះដោយចៃដន្យកាលពីព្រឹកថ្ងៃទី១៩ សីហា ។
អង្កការអូតង់ក្នុងសេចក្តីប្រកាសមួយរាយការណ៍ពីការស្លាប់ទាហាន៣នាក់របស់អូតង់ នៅភាគខាងកើតអាហ្វហ្គានីស្ថាន តែពុំ បញ្ជាក់ពីសញ្ជាតិជនរងគ្រោះទាំងនេះឡើយ ។កាលពីថ្ងៃទី៤ សីហា ទាហាន២នាក់ របស់នូវែលហ្សេឡង់ត្រូវសម្លាប់ ក្នុងការវាយប្រហារមួយរបស់ពួកបះបោរ ៕
ចែករំលែកព័តមាននេះ