មេធាវីម្នាក់រាយការណ៍កាលពីថ្ងៃទី២០ សីហា ថា អតីតមេធាវិចិនលោកស្រីហ្គូ កៃឡៃ ភរិយារបស់មេដឹកនាំចិនម្នាក់ ត្រូវគេដកតំណែងលោកបស៊ីឡៃ ត្រូវទទួលការកាត់ទោសប្រហារជីវិតជាមួយការព្យួរទោស២ឆ្នាំពីបទធ្វើឃាតបុរសជនជាតិអង់គ្លេសម្នាក់ ។
លោក HE ZHENGSHENG មេធាវីរបស់ជនរងគ្រោះលោក NEIL HEYWOOD ជាបុរសជិតដិតនឹងគ្រួសារលោកបស៊ីឡៃ ចាប់តាំងពីយូរមកហើយ មុនពេលល្វីងជូរចត់និយាយថា យើងគោរពការសម្រេចចិត្តនេះរបស់តុលាការ ។ ទោសប្រហារជិវិតជាមួយនឹងការព្យួរទោសជាទូទៅនៅចិនមានន័យជាទោសជាប់គុកអស់មួយជិវីត ។
លោកស្រីហ្គូកៃឡៃអាយុ៥៣ឆ្នាំ ជាអតីតមេធាវីអន្តរជាតិ ត្រូវទទួលការវិនិច្ឆ័យទោស ពីថ្ងៃទី៩ សីហាកន្លងទៅនេះ ។ ក្នុងសវនាការលោកស្រីមិនប្រកែកឡើយ ចំពោះបានដាក់ថ្នាំបំពុលសម្លាប់លោក NEIL HEYWOOD ។ រឿងនេះ កើតមាននៅទីក្រុងចុងគិញ ដែលពេលនោះស្ថិតក្រោមការដឹកនាំរបស់ស្វាមីលោកស្រី។ សវនាការកាត់ទោសនេះជារឿងដ៏កម្របំផុតដែលលាយឡំឧក្រិដ្ឋកម្ម និងនយោបាយ ត្រូវបញ្ចូលក្នុងរឿងអាស្រូវពុករលួយដ៏ល្បីល្បាញមួយពុំធ្លាប់មាននៅចិនចាប់តាំងពីច្រើនទសវត្សមកហើយ ៕
ចែករំលែកព័តមាននេះ