ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ទេស​ចរណ៍​ស្វែង​រក​ដំណោះ​ស្រាយ​ប្រកប​ដោយ​​យុត្តិ​ធម៌​​ចំពោះ​ករណី​​លក់​វត្ថុ​អនុស្សាវរីយ៍​​ក្លែង​ក្លាយ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្រសួង​ទេស​ចរណ៍​នៃ​ព្រះ​​រាជា​ណា​ចក្រ​កម្ពុជា​បាន​បំពេញ​កិច្ច​ការ​ជា​បន្ទាន់ បន្ទាប់​​ពី​ទទួល​ពាក្យ​បណ្តឹង​​របស់​ជន​ជាតិ​​ហ្វ៊ីលីពីន​​ម្នាក់​ដែល​បាន​ប្តឹង​តាមរយៈ​ស្ថាន​ទូត​ហ្វ៊ីលីពីន​​ប្រចាំ​​​​នៅ​កម្ពុជា ករណី​​ដែល​ជន​ជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ​លី ហេង​ ម្ចាស់​​ហាង​លក់​​វត្ថុ​អនុ​ស្សាវរីយ៍​​​ CITY GEMS ​នៅ​ខេត្ត​​សៀមរាប ថា បាន​លក់​វត្ថុ​ក្លែងបន្លំ​​ក្នុង​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ។

​មន្ត្រី​ក្រសួង​​ទេស​ចរណ៍​បាន​​ឱ្យ​ដឹង​ថា កាល​ពីថ្ងៃទី​​១៨ សីហា ​២០១២ ​លោក Filebertos Alquiros ជន​ជាតិ​ហ្វ៊ីលីពីន​ជាអ្នក​ទេស​ចរ​បាន​​ដាក់​ពាក្យ​បណ្តឹង​​ស្តី​ពី​ការ​លក់​វត្ថុ​​អនុស្សាវរីយ៍​​ជា​គ្រឿង​អលង្ការ​ក្លែង​បន្លំ ​តាម​រយៈ​​ស្ថានទូត​ហ្វ៊ីលីពីន​ ប្រចាំ​​នៅ​កម្ពុជា ​មក​ក្រសួង​ទេស​ចរណ៍។ ​មន្ត្រី​ដដែល​​បញ្ជាក់​ថា ​គ្រឿង​អលង្ការ​​ក្លែងបន្លំ​នោះ​​រួម​មាន​ចិញ្ចៀន​ត្បូង​ពណ៌ស​មួយ​​វង់, ក្រវិល​បួន​គូ, ខ្សែ​.ក​ពណ៌​​មាស​ពីរ​ខ្សែ​ដែល​​សរុប​ទឹក​ប្រាក់​ប្រមាណ​២៧.៨០០​​ដុល្លារ​អាមេរិក ។ គ្រឿង​​អលង្ការ​ក្លែង​​ក្លាយ​នោះ​ត្រូវ​បាន​អ្នក​ទេស​ចរ​ហ្វ៊ីលីពីន​​អះអាង​ថា ​បាន​ទិញ​ពី​ឈ្មោះ​លី ហេង ម្ចាស់​ហាង​​លក់​វត្ថុ​អនុ​ស្សាវរីយ៍​​យីហោ CITY GEMS នៅ​ខេត្ត​សៀមរាប ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕