ខេត្តព្រះសីហនុ ៖ ជនសង្ស័យចំនួន៣នាក់ ក្នុងនោះ២នាក់ ជាប់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ និងម្នាក់ទៀតជាប់ពាក់ព័ន្ធទៅនឹងការជួញដូរគ្រឿងញៀនត្រូវបានសមត្ថកិច្ចប៉ូលិសការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការដ្ឋានគរបាលខេត្តឃាត់ខ្លួនកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៩ សីហា ២០១២ នៅចំណុចផ្ទះសំណាក់ឌីឌីម៉ាត២ បន្ទប់លេខ២០១ និង២០៥ ស្ថិតក្នុងក្រុម៥ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ រួមជាមួយនឹងវត្ថុតាងមួយចំនួនក្រោមកិច្ចសហការពីម្ចាស់ផ្ទះសំណាក់ ។
លោកវរសេនីយ៍ទោ សាន់ ប៊ុនថន នាយការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះគឹម សំបូរ ហៅទី ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅខណ្ឌសែនសុខ ក្រុងភ្នំពេញ បច្ចុប្បន្នស្នាក់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ មុខរបរមិនពិតប្រាកដ (ជាប់ពាក់ព័ន្ធករណីទិញ-លក់គ្រឿងញៀនខុសច្បាប់) ២-ឈ្មោះឈិន ប៊ុនថា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅមណ្ឌល២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ (ជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន) និង៣-ឈ្មោះសេង រ៉ាវី ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅមណ្ឌល២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជាអ្នករត់ម៉ូតូឌុប (ជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន) ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ