ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង YONHAP រាយការណ៍កាលពីថ្ងៃទី២០ សីហា ថាកូនស្រីរបស់ជនផ្តាច់ការកូរ៉េខាងត្បូង លោកប៉ាក់ជុងហ៊ី លោកស្រីប៉ាក់ ហ្គុនយេ ត្រូវបានជ្រើសតាំងជាបេក្ខនារីនៃគណបក្សព្រំដែនថ្មី (អភិរក្សនិយម) សម្រាប់ការបោះឆ្នោតប្រធានាធិបតី នាថ្ងៃទី១៩ ធ្នូ ខាងមុខនេះ ។
ក្នុងការបោះឆ្នោតសម្រាប់ផ្ទៃក្នុង កាលពីខែសីហា ឆ្នាំ២០០៧ នៃគណបក្សលោកស្រី លោកស្រីប៉ាក់ ហ្គុនយេ បានឈ្នះប្រធានាធិបតីបច្ចុប្បន្នលោកលី ម្យុងបាក់ ដែលអាណត្តិរបស់លោកត្រូវផុតរហូតដល់ដើមឆ្នាំ២០១៣ ។ លោកប៉ាក់ជុងហ៊ី បានដឹកនាំកូរ៉េខាងត្បូង ក្នុងកណ្តាប់ដៃដែកពីឆ្នាំ១៩៦១ ដល់១៩៧៩ មុនពេលលោកត្រូវសម្លាប់ដោយប្រមុខប៉ូលិសសម្ងាត់កូរ៉េខាងត្បូងពេលមានជម្លោះមួយ ៕
ចែករំលែកព័តមាននេះ