ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​​​​៣​នាក់​មក​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ត្រឡប់​ទៅវិញ​ ជិះ​ម៉ូតូ​​បុក​គោសន្លប់​ឈឹង​

13 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ ​យ៉ាង​ហោច​​ណាស់​​មាន​យុវជន​៣​នាក់ ​រង​របួស​យ៉ាងធ្ងន់​​ធ្ងរ​ដេកសន្លប់​នៅ​​នឹង​កន្លែង​​ បណ្តាល​មក​ពី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​​​ជិះ​​ម៉ូតូ​​​ទៅ​បុក​គោ​​នៅ​​លើ​កំណាត់​ផ្លូវ​​​ជាតិ​លេខ​១ ត្រង់​ចំណុច​​ភូមិ​​ល្វា ឃុំ​ល្វា ស្រុក​ព្រះ​ស្តេច ​​ខេត្ត​​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​២០ សីហា ​២០១២ ​វេលា​ម៉ោង​​៥​ព្រឹក ។

ជនរងគ្រោះ​​ទី​១-ឈ្មោះ​​នេត ស្រី ភេទប្រុស អាយុ​៣០​ឆ្នាំ ​មាន​ទីលំនៅភូមិ​បាយ៉ាប ​ឃុំ​បាសាក់ ស្រុក​ស្វាយ​ជ្រំ ខេត្ត​ស្វាយ​រៀង ​រងរបួស​បែក​ក្បាល​ បែ​កចិញ្ចើម​​ផុង​លលាដ៍​ ដាច់​សាច់​ថ្ពាល់​ខាង​ឆ្វេង​ របួស​កែង​ដៃ ​និង​ជង្គង់​​ខាងឆ្វេង​ធ្ងន់​ធ្ងរដេក​​សន្លប់​​នៅ​នឹ​ង​កន្លែង ។

ជនរងគ្រោះ​​ទី២-ឈ្មោះ​​នេត ពន្លឺ ​ភេទប្រុស អាយុ​​២២​ឆ្នាំ មាន​ទីលំនៅភូមិ​បាយ៉ាប រង​របួស​បែ​កក្បាល​ពី​ក្រោយ ដាច់​កែង​ដៃ និង​ជង្គង់ ស្មង​​ជើង​ខាងឆ្វេងដេក​​សន្លប់​នៅ​នឹង​កន្លែង​ ​និង​ជន​រងគ្រោះ​ទី៣-​ឈ្មោះ​ចាន់​ វឿន ភេទប្រុស អាយុ​​១៩​ឆ្នាំ មានទីលំ​នៅ​ភូមិ​បាយ៉ាប រង​របួស​បែក​ចិញ្ចើម​​ ដាច់​​សាច់មុខ​ខាងឆ្វេង និង​ជង្គង់​ខាង​ឆ្វេង ​ដេក​សន្លប់​នៅ​នឹងកន្លែង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕