ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមា​​លុប​ចោល​​ការត្រួតពិនិត្យ​​លើ​ម៉ា​ស៊ីន​ឃោសនា

13 ឆ្នាំ មុន

ការត្រួតពិនិត្យ​​លើ​ម៉ា​ស៊ីន​ឃោសនា ដែល​មាន​ចាប់​តាំង​ពី​កន្លះ​សតវត្ស​​មកហើយ​នៅភូមា ​ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​ជា​ប្រទេស​​​​យ៉ាប់យ៉ឺន​​​ជាង​គេ​បំផុតលើ​ពិភព​លោកខាង​​សេរី​ភាព​សារព័ត៌​មាន​​នោះ ត្រូវ​លុប​ចោល​​ហើយ​កាល​ពីថ្ងៃ​ទី​២០ សីហា​​ដែល​នោះ​ជា​ដំណាក់​កាល​ចម្បង​​សម្រាប់​​ផ្នែក​មួយ​​ដែលសម្រួល​​ជាបន្តបន្ទាប់​ដល់​ការ​កែ​ទម្រង់​​នយោ​បាយ​ដែល​​កំពុង​ធ្វើ ​ចាប់​តាំង​ពី​​១៨​ខែ​​មកហើយ ។

នាយក​ដ្ឋាន​ចុះបញ្ជី​​​ និងត្រួតពិនិត្យ​​សារ​ព័ត៌មាន​​​ PSRD នៃ​ក្រសួង​​​ព័ត៌មាន​​​ភូមា ​​បាន​អនុញ្ញាត​​ឱ្យ​កាសែត​​ទាំង​ឡាយ​​ក្នុង​​ប្រភេទ​​នយោ​បាយ ​និង​សាសនា​ចេញ​ផ្សាយ​​ ដែលពុំ​ចាំ​បាច់​​​ផ្ញើ​អត្ថ​បទ​មក​ត្រួតពិនិត្យ​ជា​មុន ។​លោក​ទីន​ ស្វី ​អតីត​​​នាយ​ទាហាន​​ ដែល​​ដឹកនាំ​​នាយកដ្ឋាន​​ PSRD ថ្លែង​ថា ប្រព័ន្ធ​​​ត្រួត​ពិនិត្យ​​​ដែលចាប់​ផ្តើម​ពីថ្ងៃ​ទី៦ សីហា ឆ្នាំ​១៩៦៤ មក​ត្រូវ​បាន​បញ្ជប់​​ហើយ ។

​​យោង​តាម​​អង្គការ​​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំ​ដែន​​​ RSF ថា ភូមារហូតមក​ទល់ពេលនេះ ​​មាន​ចំណាត់​​ថ្នាក់ទី១៦៩ លើ​១៧៩ ​ប្រទេស​​ខាង​ផ្នែក​​សេរីភាព​សារព័ត៌មាន ។ ​​ក៏ប៉ុន្តែ​​អ្នកកាសែត​​ជាច្រើន​​ដែលជាប់ឃុំ​ឃាំង​​ត្រូវ​បាន​ដោះ​លែង​​​រយៈ​ពេលប៉ុន្មាន​​ខែ​ចុង​ក្រោយ​នេះ ក៏​ដូច​ជា​អ្នក​ទោស​នយោ​បាយ​​ដទៃៗ​​ទៀត​ដែរ ហើយ​​អីុន​ធើរ​ណេតទាំងឡាយ​ពីមុន​ ត្រូវ​រាំង​ខ្ទប់​ដូច​ជា​​អីុន​ធើរ​ណេតរបស់ BBC ​និង​បណ្តា​ម៉ាស៊ីន​​ឃោស​នា​​​របស់​ពួកភូមា​រស់នៅ​​​និរទេស​​ជាដើម  ឥឡូវ​​អាច​បើក​ចេញ​ហើយ ៕