រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកភូមិភាគដែលបានចាប់ផ្តើមពីថ្ងៃទី១៥ សីហា ២០១២ កន្លងមកចំពោះវិញ្ញាសារត់ល្បឿនចម្ងាយ១០០ម៉ែត្រ សម្រាប់ភូមិភាគមួយចំនួនបានឈានមកដល់វគ្គផ្តាច់ព្រ័ត្តហើយ ។ ការប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិកថ្ងៃទី២០ សីហា ២០១២ វិញ្ញសារត់ល្បឿនចម្ងាយ១០០ម៉ែត្រ សម្រាប់ភូមិភាគរាជធានីភ្នំពេញ ផ្នែកនារីចំណាត់ថ្នាក់លេខ១បានទៅកីឡាការិនី ម៉ៅ ម៉ូនីតា មកពីសាកលវិទ្យាល័យអាស៊ីអឺរុប រត់ក្នុងថេរវេលា១៣វិនាទី៦៦ ។ លេខ២ កីឡាការិនី ដួង ស្រីភាព ក្រសួងមហាផ្ទៃ រត់ក្នុងថេរវេលា១៤វិនាទី១៨ និងចំណាត់ថ្នាក់លេខ៣ បានទៅកីឡាការិនីខ្នា ឆវី មកពីអង្គការភាពញញឹមនៃកុមាររត់ក្នុងថេរវេលា១៤វិនាទី៨២ ។
ផ្នែកបុរសវិញ្ញសារត់ល្បឿនចម្ងាយ១០០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករ សុន ចាន់ធារិទ្ធ មកពីក្រសួងការពារជាតិ រត់ក្នុងថេរវេលា ១១វិនាទី ៥៩ ។ ចំណាត់ថ្នាក់លេខ២ កីឡាករ អ៊ិន ឌីពុទ្ធណា មកពីសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប រត់ក្នុងថេរវេលា១២វិនាទី៣៤ ។ ចំណាត់ថ្នាក់ លេខ៣ កីឡាករយំា សាវិន ក្រសួងមហាផ្ទៃរត់ក្នុងថេរវេលា១២វិនាទី៣៨ ។ចំពោះភូមិភាគខេត្តកណ្ដាលវិញ្ញាសារត់ល្បឿនចម្ងាយ១០០ម៉ែត្រ ផ្នែកនារីចំណាត់ថ្នាក់លេខ១ បានទៅកីឡាការិនីផុន សុភ័ក្ត្រ មកពីខេត្តកំពង់ឆ្នាំង រត់ក្នុងថេរវេលា១៤វិនាទី៥០ ។ លេខ២ កីឡាការិនី គី គឹមវួច មកពីខេត្តកំពង់ធំរត់ ក្នុងថេរវេលា១៤វិនាទី៨៩ និងចំណាត់ថ្នាក់លេខ៣ កីឡាការិនី ឆែម សីរ៉ា មកពីខេត្តកណ្ដាល រត់ក្នុងថេរវេលា១៥វិនាទី៩៥ ។
ផ្នែកបុរសលេខ១ បានទៅកីឡាករ ឈុន ប៊ុនថន មកពីខេត្តព្រៃវែង រត់ក្នុងថេរវេលា១១វិនាទី៥៥។ លេខ២កីឡាករ ង៉ែត សភារ័ត្ន ខេត្តកំពង់ឆ្នាំង ថេរវេលា១១វិនាទី៨៧ និងចំណាត់ថ្នាក់លេខ ៣ កីឡាករសេន ស៊ុមផាអ៊ីមកពីខេត្តកណ្ដាលរត់ក្នុងថេរវេលា១២វិនាទី៧៧ ។ដោយឡែកលោកបឹង គឹមតោ អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាបានឲ្យដឹងថា ចំពោះភូមិភាគខេត្តបន្ទាយមានជ័យវិញគឺ បានបញ្ចប់វិញ្ញាសារត់ចម្ងាយ១០គីឡូម៉ែត្រ សម្រាប់បុរស និង៥គីឡូម៉ែត្រសម្រាប់នារីហើយ ។
វិញ្ញាសាររត់១០គីឡូម៉ែត្រផ្នែកបុរសចំណាត់ថ្នាក់លេខ១បានទៅកីឡាករ ឱក រ៉ូហ៊ីត មកពីខេត្តសៀមរាបរត់ក្នុងថេរវេលា៤០នាទី ០៨វិនាទី១៦។ លេខ២កីឡាករហម អាត មកពីខេត្តពោធិ៍សាត់ រត់ក្នុងថេរវេលា៤២នាទី០៤វិនាទី និងចំណាត់ថ្នាក់លេខ៣ កីឡាករអេង កក្កដា មកពីខេត្តបាត់ដំបង រត់ក្នុងថេរវេលា៤៩នាទី០៥វិនាទី៩៨ ។ផ្នែកនារីវិញ្ញាសាររត់៥ គីឡូម៉ែត្រ ចំណាត់ថ្នាក់លេខ១ បានទៅកីឡាការិនី ជា ធា មកពីខេត្តសៀមរាប រត់ក្នុងថេរ វេលា២២នាទី៣០វិនាទី៣៦ ។ លេខ២ កីឡាការិនី វ៉ាន់ សារ៉ុម មកពីខេត្តពោធិ៍សាត់ រត់ក្នុងថេរវេលា២២នាទី៣៨ វិនាទី៨៣ ។ ចំណាត់ថ្នាក់លេខ ៣ កីឡាការិនីរី ស្រីនី មកពីខេត្តបាត់ដំបង រត់ក្នុងថេរវេលា២៣នាទី៥៩វិនាទី៣០។
សូមបញ្ចាក់ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកភូមិភាគដែលបានចាប់ផ្តើមពីថ្ងៃទី១៥ សីហា នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៤ សីហាឆ្នំា២០១២ខាងមុខ ៕
ចែករំលែកព័តមាននេះ