ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​បរ​មិន​​ប្រុង​ប្រយ័ត្ន​​នៅ​ចំណុច​​ផ្លូវកែង​រថយន្ត​​​បុក​ម៉ូតូ​ប្រាវ​

13 ឆ្នាំ មុន

ខេត្តប៉ៃលិន ៖ គ្រោះ​ថ្នាក់​ចរា​ចរណ៍​​មួយ​បាន​កើតឡើង​​ ដោយ​សារ​តែ​ការ​បើក​បរ​មិន​ប្រុង​ប្រយ័ត្ន​​ធ្វើ​ឱ្យ​​រថយន្ត​ម៉ាក​​តូយ៉ូតា​​ហ្វ​រ៉ាន់​​ណឺ ពណ៌​ប្រផេះ ​មួយ​គ្រឿង ​បើក​ដោយ​បុរស​ម្នាក់​​ទៅ​បុក​ជាមួយ​នឹង​ម៉ូតូ​​វីវ៉ា ពណ៌​​ខ្មៅ​មួយ​គ្រឿង បើកដោយ​បុរស​ម្នាក់​។ ​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពីវេលា​ម៉ោង​​៣​និង​៥​នាទី​រសៀល​ថ្ងៃទី​​១៩ សីហា ២០១២ ​នៅ​ត្រង​់ចំណុច​​ផ្លូវកែង​ភូមិ​រថក្រោះ​​ឆេះ និង​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ​ស្រុក​សាលា​ក្រៅ ។

ប្រភព​​ព័ត៌​មាន​​ពី​សមត្ថ​កិច្ច​​​ចរាចរ​ឱ្យ​ដឹង​ថា ​រថយន្ត​បង្ក​គ្រោះ​​ថ្នាក់​មួយ​​គ្រឿង​នេះ​ម៉ាក​តូយ៉ូតា​ ហ្វរ៉ាន់​ណឺ (4Runner) ពណ៌​ប្រផេះ ​​ជិះ​គ្នា​​២​នាក់ បើក​ដោយ​បុរស​ម្នាក់​ឈ្មោះ​ង៉ែត ​ខន្តី អាយុ​៣៥​ឆ្នាំ និង​បុរស​ម្នាក់​រួម​ដំណើរ​​ជា​មួយ​ឈ្មោះ​​ងួន ងន អាយុ​៥៥​ឆ្នាំ អ្នក​​ទាំង​២​នាក់​រស់​នៅ​ភូមិ​កាកាប ​ខណ្ឌ​ដង្កោ រាជធានី​​ភ្នំពេញ ​ក្នុង​ទិស​ដៅ​ពី​កើតទៅ​លិច លុះ​ដល់​​ចំណុច​កើតហេតុ​​ ស្រាប់តែ​រថយន្ត​មួយ​គ្រឿង​នេះ​បាន​​បើក​​ទៅ​បុក​ម៉ូតូ​ម៉ាក​វីវ៉ា​ ពណ៌​ខ្មៅ ស៊េរី២០០៩ ​​បើក​ដោយ​​បុរស​ម្នាក់​​ឈ្មោះ​រស់ ​សំអឿន ភេទប្រុស អាយុ​​៤៩​ឆ្នាំ ។ ក្រោយ​ពេល​កើត​ហេតុ​​ម្ចាស់​​រថយន្ត​​បង្ក​បាន​សង​ថ្លៃ​ខូច​ខាត​​ដល់​ម្ចាស់​​ម៉ូតូ​​ចំនួន​២​លាន​​៥​សែន​រៀល និង​ធានា​ជួស​ជុល​ម៉ូតូ​​ដែល​ខូច​ខាត​ដល់​ជន​រង​គ្រោះ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕