ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃទី២២ សីហា ​ផ្លាស់​ប្តូរ​អភិបាល​​ខេត្ត​កែប ថ្ងៃ​ទី​២៣ សីហា ផ្លាស់​ប្តូរ​អភិបាល​​ខេត្តព្រៃ​វែង

13 ឆ្នាំ មុន

ខេត្ត​កំពត ៖ ពិធីផ្ទេរមុខតំណែងអភិបាលខេត្តកែបជាផ្លូវការ នឹងប្រព្រឹត្តទៅនៅថ្ងៃពុធទី ២២ សីហា ២០១២នេះ ដោយលោក កែន សត្ថា អភិបាលរងខេត្តនេះ នឹងឡើងទៅកាន់មុខតំណែងជាអភិបាលខេត្តកែប ជំនួស លោក ហាស់ សារ៉េត ដែលនឹងផ្លាស់ ទៅធ្វើ ជាអភិបាលខេត្តព្រៃវែង ជំនួស លោក អ៊ុង សាមី ដែលនឹងឡើងកាន់តួនាទីជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។

នេះបើយោងតាមអ្នកនំាពាក្យក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ ដែលថ្លែងតាមទូរស័ព្ទប្រាប់​កោះ​សន្តិភាពនៅ រសៀលថ្ងៃទី២០ សីហានេះ ។ លោកខៀវ សុភ័គ បានបញ្ជាក់ឲ្យដឹងដែរថា ការផ្លាស់ប្តូរនេះ មិនមែនជាការដកតួនាទីអ្វីនោះទេ គឺជាការកែ​សម្រួល​ភារកិច្ចតែប៉ុណ្ណោះ ដោយសារលោកអ៊ុង សាមី មានបញ្ហាសុខភាព ដែលធ្វើឲ្យកិច្ចការ​របស់លោកមួយ​ចំនួនមិន​អាច​ឆ្លើយ​តបទៅនឹងតួនាទី និង តម្រូវការរបស់ក្រសួងមហាផ្ទៃ ។ បើតាមអ្នកនំាពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងទៀតថា ពិធីផ្ទេរ មុខតំណែងខេត្តព្រៃវែងនឹង​ប្រារព្ធ​ធ្វើ​នៅថ្ងៃព្រហស្បតិ៍ទី២៣ សីហា ២០១២ ខាងមុខនេះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕