ជប៉ុនកំពុងតែខិតទៅរកជម្លោះដោយផ្ទាល់មួយជាមួយចិនរឿងប្រជុំកោះ សេនកាគូ ចិន ហៅ DIAOYU ជាប្រជុំកោះ គ្មានមនុស្សនៅ តំណាងឱ្យជាពិសេសនូវយុទ្ធសាស្ត្រ ព្រមទាំងនយោបាយមួយ ។ កាលពីថ្ងៃទី១៩ សីហា សកម្មជនជាតិនិយមជប៉ុន១០រូប បានចុះនាវាឡើងលើកោះ អ៊ូអូតសូរី ជាកោះមួយនៃប្រជុំកោះនេះ ស្ថិតនៅសមុទ្រចិន ដើម្បីដោតទង់ជាតិជប៉ុននៅទីនោះ ។
លោក DAVID HEWITT អ្នកស្រាវជ្រាវម្នាក់មានឯកទេសខាងថាមពលនៅអាស៊ីវាយតម្លៃថា ប្រជុំកោះសេនកាគូសម្រាប់មហាអំណាចទាំង២បញ្ហាសេដ្ឋកិច្ចវាជារឿងបន្ទាប់បន្សំទេ ។ ដែនទឹកនៅទីនោះ សំបូរដោយត្រី ហើយនៅបាតសមុទ្រសំបូរប្រេងកាត ឬឧស្ម័នដែលរឿងនេះ ហើយនាំឱ្យមានវិបត្តិមួយ ក៏ប៉ុន្តែពុំមែនសង្គ្រាមមួយឡើយ ។
ចំណែកអ្នកប្រវត្តិវិទូលោក CHRISTIAN KESSLER និយាយថា បញ្ហាប្រជុំកោះសេនកាគូ មានលក្ខណៈរសើបបំផុតខាងនយោបាយ និងយុទ្ធសាស្ត្រ ។ លើសពីសេដ្ឋកិច្ចប្រជុំកោះនេះ ជាដែនដីពិសិដ្ឋមួយរបស់ជប៉ុន ។ យោងតាមប្រជាជនជប៉ុនថា ប្រជុំកោះសេនកាគូជាផ្នែកមួយនៃកោះអូគីណាវ៉ា ដែលអាេមរិកប្រគល់ឱ្យជប៉ុនកាន់កាប់វិញ កាលពីឆ្នាំ១៩៧២ ៕
ចែករំលែកព័តមាននេះ