ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​​ស៊ីរី​​​ចូល​រួម​​សូត្រ​ធម៌​​​ថ្ងៃ​បុណ្យ​បញ្ចប់​រដូវ​រ៉ាម៉ាដាន

13 ឆ្នាំ មុន

ម៉ា​ស៊ីន​ឃោសនា​​ស៊ីរី​រាយ​ការណ៍​ថា ​ប្រធា​នាធិបតី​ស៊ីរី​​លោកបាចា​អាល់ អាសាដ ​កាល​ពី​ថ្ងៃ​ទី១៩ សីហា ​បានចូលរួម​ក្នុង​​ពិធីសូត្រ​ធម៌​​ពិសេស​មួយ នៅឯ​ព្រះវិហារ ​អាល់ ​ហាម៉ាដ ក្រុង​ដាម៉ាស់ នាថ្ងៃ​បុណ្យ​​ធំ​កំណត់​ពី​ការ​បញ្ចប់​​ខែ​​រ៉ាម៉ាដាន ។

​​​ទូរទស្សន៍​​រដ្ឋ​​បាន​ចាក់​ផ្សាយ​​បន្តផ្ទាល់​រូប​ភាព​ទាំង​ឡាយ​​​នៃ​ការ​សូត្រ​ធម៌​​​នោះ ​ដែល​​លោក​​អា​សាដចូលរួម​​​អម​ដោយ​បណ្តា​អ្នក​ទទួល​ខុសត្រូវ​​​​​ជាន់ខ្ពស់​​ និងបណ្តា​រដ្ឋ​មន្ត្រី ។ ​នេះជា​​​ការ​លេច​មុខ​ជា​សាធារណៈ​​លើក​ដំបូង​​របស់ប្រមុខ​រដ្ឋ​​ស៊ីរី ​ចាប់​តាំង​​ពីការ​វាយប្រហារ​​​ភេរវកម្ម​កាលពី​ខែ​កក្កដា ​​សំដៅ​​លើទីតាំង​​​សន្តិសុខ​ជាតិ នៅ​ក្រុង​ដាម៉ាស់ ​​បណ្តាល​ឱ្យ​មនុស្ស​ជំនិត​​ទាំង​ឡាយ​​របស់​លោក​ ក្នុង​នោះ​​មានប្អូន​ថ្លៃ​ប្រុស​ម្នាក់​ត្រូវ​ស្លាប់​​មក ។

​ប្រធានាធិបតី​​ស៊ីរី​​​ដែលស្ថិត​ក្នុង​​ស្ថាន​ភាព​លំបាក​​ត្រូវ​ប្រឈ​មមុខ​​នឹង​ការគាប​សង្កត់​​របស់​​អន្ត​រជាតិ​ ដោយសារ​ការ​​បង្ក្រាប​​បង្ហូរ​ឈាម​​​របស់​រដ្ឋាភិបាល​​​លោក លើពួកប្រឆាំង ។ ​វិបត្តិ​​​នៅស៊ីរី​​​ដែលមានរយៈ​ពេល​១៧​ខែមកហើយ ​​កាន់​តែ​​ស្មុគស្មាញ​​​ថែមទៀត ​​ចំណែក​ចលនា​ប្រឆាំង​​រដ្ឋាភិបាល​​ដែលពីមុន​ធ្វើ​​សកម្ម​ភាព​ដោយ​សន្តិវិធី​​ពេល​នេះ​បានក្លាយ​​ទៅ​ជា​កុប្ប​កម្ម​ដោយអាវុធ​​​យ៉ាងបង្ហូរ​ឈាម​​ជាមួយ​វត្ត​មាន​របស់​​ពួកអាល់កៃ​ដា  ៕