ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​លួច​ក្របី​អស់​លក្ខណ៍​ជាប់​អន្ទាក់​​ប៉ូលិស​

13 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ ​ក្រុម​ចោរ​​គ្នា​៣​នាក់ ដែល​បាន​​ធ្វើ​សកម្ម​ភាព​លួច​ក្របី​របស់​ប្រជាពលរដ្ឋ ២​ក្បាល​យក​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​​ហើយ​ត្រូវ​បាន​គេ​​ប្រទះ​ឃើញ​រត់​​ទៅ​ប្ដឹង​ប៉ូ​លិស​ចាប់​វាយខ្នោះ​​ត្រូវបាន​សមត្ថ​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​​ទៅ​​កាន់​ស្នងការ​​ដ្ឋាន​នគរបាល​ខេត្ដ កាលពី​វេលា​ម៉ោង៤​​​និង​​៥៥​នាទី​រសៀល​ ថ្ងៃ​ទី​១៩ សីហា​ ២០១២​។ ​

តាម​ប្រ​ភព​ព័​ត៌​មាន​ឱ្យ​ដឹង​ថា ម្ចាស់​ក្របី​ឈ្មោះ​យ៉េ​ង ​ភាព ​ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ​ រស់នៅ​ភូមិ​ស្វាយ ឃុំ​ស្រើ​ង​ ស្រុក​ប្រាសាទ​សំបូរ បាន​បាត់​ក្របី​ឈ្មោល​ពី​រ​ក្បាល​ធំ​ៗ កាលពី​ថ្ងៃ​ទី​១៦ សីហា​ ២០១២ ​កន្លង​មក​ ដោយ​​ត្រូវ​ក្រុម​​ចោរលួច​​​យក​ទៅ​លាក់​ទុក​នៅ​ក្នុ​ង​ព្រៃ​តំបន់​ត្រ​ពាំ​ង​ក្រ​វ៉ា​ន់ ​ស្ថិត​ក្នុងភូមិ​ទីពោ​ ស្រុក​ស​ន្ទុ​ក ​ដើម្បី​លក់​បន្ដ​ឱ្យ​ពួក​ឈ្មួញ តែ​សំណាងល្អ​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​រត់​ទៅ​រាយ​ការ​​ណ៍​ប្រាប់​នគរបាល​ ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​​ក្រុម​ចោរ​ទាំង​៣​នាក់​នេះ​ ១-ឈ្មោះ​អូន​ អន​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ រស់នៅ​ភូមិ​ថ្មី​ ឃុំ​ទីពោ​ ស្រុក​ស​ន្ទុ​ក ២-​ឈ្មោះ​ប៉ា​ង ធិ​ប ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ត្នោត​ជុំ​ទី​២ ឃុំ​ត្នោត​ជុំ​ ស្រុក​បារាយ​ណ៍ និង​៣-ឈ្មោះ​ធី លី​ម ​ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ រស់​នៅ​ភូមិ​ត្នោត​ជុំ​ទី​១ ឃុំ​ត្នោត​ជុំ​ ស្រុក​បារាយ​ណ៍។​

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕