ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេវា​កម្ម​សាច់​ប្រាក់​វីង​សម្ពោធ​​សាខា​ថ្មី​​២​​ទៀត​បង្កើន​ភាព​ងាយ​ស្រួល​ដល់​អតិថិ​ជន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​​ក្នុង​ការ​ផ្តល់​​សេវា​កម្ម​ជូន​អតិថិ​ជន​​ឱ្យ​​បាន​កាន់​តែ​ប្រសើរ​​ឡើង​​វីង​បាន​​បើក​សម្ពោធ​​សាខា​ថ្មី​​២​ទៀត ​នៅ​ផ្សារ​អូឡាំពិក​ និង​ផ្លូវវេង​ស្រេង​បន្ថែម​ពី​លើ​ភ្នាក់ងារ​វីង​ដែល​មាន​​ច្រើន​ជាង​៨០០​កន្លែង​ទូទាំង​​២៤​ខេត្ត​-ក្រុង ។

​​សាខា​អូឡាំពិក​មាន​ទីតាំង​​ស្ថិត​នៅ​ផ្ទះ​លេខ​៤៨ ផ្លូវ​២៩៨ សង្កាត់​ទួល​ស្វាយ​ព្រៃ​២ ​ខណ្ឌ​ចំការ​មន (ទល់​មុខ​ខាង​ត្បូង​​ផ្សារ​អូឡាំពិក) ​សម្ពោធ​​កាល​ពី​ថ្ងៃ​ទី​១៧ ​សីហា ២០១២ ​និង​សាខា​ផ្លូវ​វេង​ស្រេង ស្ថិត​នៅផ្ទះ​លេខ​3B ​ផ្លូវវេង​ស្រេង សង្កាត់​ចោមចៅ ​ខណ្ឌ​​ដង្កោ ដែល​នឹង​ចាប់​ដំណើរ​ការ​​​នៅ​ថ្ងៃ​​ទី​២២ សីហា ២០១២ ។ ​ដើម្បី​​អប​អរ​ការ​បើក​ដំណើរ​ការ​សាខា​ថ្មី​នេះ ​ក្រុម​ហ៊ុន​​មាន​កាដូ​ពិសេស​ដល់​​អតិថិ​ជន​​នូវការ​បើក​គណ​នេយ្យវីង ដោយ​​ឥត​គិតថ្លៃ​​នៅ​សាខា​ទាំង​២​​​ចាប់​ពីថ្ងៃទី​១៧ សីហា រហូត​ដល់​ថ្ងៃទី​១៧ ​កញ្ញា ២០១២ ។ សាខា​ថ្មី​ទាំង​២​នេះ​គឺជា​​តថ​ភាព​មួយ​ឆ្លុះ​​បញ្ជាំង​​ពី​ការ​រីក​លូត​លាស់​​របស់​វីង​នៅ​ក្នុង​ទីផ្សារ​​ប្រទេស​​កម្ពុជា​ក៏​ដូច​ជា​ការ​ផ្តល់​​​ភាព​ងាយ​ស្រួល​​កាន់​​តែ​ប្រសើរ​ឡើង​​ជូន​ដល់​អតិថិ​ជន​​ក្នុង​ការ​ប្រើ​ប្រាស់​​សេវា​កម្ម​វីង ។

កញ្ញា​ឃួន ហ្វ្រន់​ដារា អគ្គ​នាយិកា​​ផ្នែក​ពាណិជ្ជ​កម្ម​បាន​ជំរាប​ជូន​ថា «ការ​ចាប់​ដំណើរ​ការ​នៃ​​សាខា​ថ្មី​ទាំង​២​នេះគឺ​ជា​ការ​បោះ​​ជំហាន​​ទៅ​មុខ​កាន់តែ​ប្រសើរ​ ជា​មួយ​នឹង​សេវា​​ផ្ទេរ​​ប្រាក់​តាម​រយៈ​ទូរស័ព្ទ​ដៃ ។ ជាទូទៅ​​ប្រជា​ជន​កម្ពុជា​តែង​តែ​មាន​តម្រូវការ​ផ្ញើ​ប្រាក់​ទៅ​កាន់​​បង​ប្អូន​នៅ​គ្រប់​​ទីកន្លែង ​ហើយ​វីង​មាន​មោទន​ភាព​​ដែល​អាច​ផ្តល់​​សេវា​កម្ម​ផ្ទេរ​ប្រាក់​​ទិញ​កាត​ទូរស័ព្ទ​​ដៃ​​ជូន​ដល់​អតិថិ​ជន​ទូទាំង​ប្រទេស ។ ​ចាប់​​ពីថ្ងៃទី​៦ សីហា ២០១២ ​កន្លង​ទៅ​ ក្រុម​ហ៊ុន​​វីង​ក៏មាន​ការ​ផ្តល់​​ជូន​ពិសេស​ថ្មី​មួយ​​ដល់​អតិថិ​ជន​​ដែល​និយម​​ប្រើ​ប្រាស់​សេវា​​កម្ម​បញ្ចូល​លុយ​ទូរស័ព្ទ​តាម​រយៈ​វីង (ឬ​ហៅ​ថា​វីង​ទិញ​​កាត) ​ជា​ទឹក​ប្រាក់​២% ​ភ្លាមៗ​​​ទៅ​ក្នុង​​គណ​នេយ្យ​របស់​គាត់​រាល់​ពេល​បញ្ចូល​ទឹក​​ប្រាក់​​ទៅ​ក្នុង​ទូរស័ព្ទ​ ហើយ​លើស​ពី​នេះ​​ទៅ​ទៀត​នោះ គឺ អតិថិ​ជន​​​អាច​បញ្ចូល​លុយ​ទូរស័ព្ទ​​ឆ្លង​ប្រព័ន្ធ​​បាន​ដោយ​សេរី​ក្នុង​​ចំណោម​ដៃ​គូ​សហ​ការ​ជា​មួយ​វីង» ។

​ក្រុម​ហ៊ុន​វីង បាន​ចាប់​ដំណើរ​ការ​នៅ​ដើម​ឆ្នាំ​២០០៩ ​ដើម្បី​បំពេញ​តម្រូវ​ការ​​ប្រជាជន​កម្ពុជា ​ជា​សាធារណៈ​ និង​បាន​ពង្រីក​ភ្នាក់​ងារ​​វីង​ខាស​អិុច​ប្រេស បាន​ជាង​៨០០​កន្លែង​ទូទាំង​២៤​ខេត្ត-ក្រុង ។ ​ប្រសិន​បើ​​លោក​អ្នក​មាន​បំណង​ចង់​ផ្ទេរ​ប្រាក់​​ បញ្ចូល​លុយ​ទូរស័ព្ទ ឬ​បង់​វិក្កយ​បត្រ​ផ្សេងៗ​ក្នុង​តម្លៃ​​ទាប​ មាន​សុវត្ថិ​ភាព ងាយ​ស្រួល និង​រហ័ស វីង​គឺ​ជា​ជំរើស​របស់​អ្នក ៕