ក្នុងសេចក្តីប្រកាសមួយអង្គការអូតង់គូសបញ្ជាក់ថា ទាហាន៣នាក់របស់អូតង់បានត្រូវស្លាប់ កាលពីថ្ងៃទី១៩ សីហា ក្នុងការផ្ទុះគ្រាប់បែកមួយគ្រាប់នៅភាគខាងកើតអាហ្វហ្គានី ស្ថាន ។សេចក្តីប្រកាសនោះពុំបានបញ្ជាក់ពីសញ្ជាតិរបស់ទាហានទាំង៣នាក់ ដែលស្លាប់នោះឡើយទាំងកន្លែងមានការផ្ទុះគ្រាប់បែកនោះ។
កងទ័ពអូតង់ដែលភាគច្រើនជាកងទាហានអាមេរិក ដាក់ពង្រាយភាគច្រើននៅខាងកើតអាហ្វហ្គានីស្ថាន។ ទាហានអូតង់ជាង៣០០នាក់ ក្នុងនោះមានទាហានអាមេរិក២៣៥នាក់ ត្រូវស្លាប់នៅ អាហ្វហ្គានីស្ថាន តាំងពីដើមឆ្នាំ២០១២នេះមក ៕
ចែករំលែកព័តមាននេះ