ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនាគត​ព្រះ​ជាយា​ព្រះអង្គ​ម្ចាស់​​វីល្លៀម ប្រគល់​ឈុត​បង្ហាញ​ម៉ូដ​នាឆ្នាំ​2002ដេញ​ថ្លៃ

13 ឆ្នាំ មុន

តាម​​ប្រភព​ពីទីភ្នាក់​ងារ​​បរទេស​កាលពី​​ថ្ងៃ​ទី​១៣ កុម្ភៈ ផ្សាយ​ថា នាង​ខេត មីត​ដល​តុន ជាគូដណ្តឹង​ និង​ជាអនាគត​ព្រះជាយា​របស់​ព្រះ​អង្គ​ម្ចាស់​វីល្លៀម​ នៃរាជ​ាអាណា​ចក្រ​​អង់​គ្លេស​ បាន​​ប្រគល់​ឈុត​បង្ហាញ​ម៉ូដ​ដែលរចនា​កាលពី​ឆ្នាំ​២០០២ ដើម្បី​ដាក់​ដេញ​ថ្លៃ ។ មានការ​រំពឹង​ទុក​ថា​ ឈុត​​ខាង​លើ​​បាន​ពីការ​ចេញ​ម៉ូដ​របស់​នាង​ឆាឡុត ថុត​​ មិត្តរួម​​ថ្នាក់​ និង​ជានិស្សិត​​សាខា​វាយនភណ្ឌ​​អាច​ដេញ​​ថ្លៃ​បាន​ប្រហែល​១០.០០០​ផោន ដោយ​​ឈុត​​នេះ​ត្រូវ​​ប្រគល់​ឱ្យ​នាង​ឆាឡុត សំរាប់​​ដាក់​ដេញ​ថ្លៃ​​​នៅខែ​ក្រោយ ។

តាម​​ប្រភព​ពីទីភ្នាក់​ងារ​​បរទេស​កាលពី​​ថ្ងៃ​ទី​១៣ កុម្ភៈ ផ្សាយ​ថា នាង​ខេត មីត​ដល​តុន ជាគូដណ្តឹង​ និង​ជាអនាគត​ព្រះជាយា​របស់​ព្រះ​អង្គ​ម្ចាស់​វីល្លៀម​ នៃរាជ​ាអាណា​ចក្រ​​អង់​គ្លេស​ បាន​​ប្រគល់​ឈុត​បង្ហាញ​ម៉ូដ​ដែលរចនា​កាលពី​ឆ្នាំ​២០០២ ដើម្បី​ដាក់​ដេញ​ថ្លៃ ។ មានការ​រំពឹង​ទុក​ថា​ ឈុត​​ខាង​លើ​​បាន​ពីការ​ចេញ​ម៉ូដ​របស់​នាង​ឆាឡុត ថុត​​ មិត្តរួម​​ថ្នាក់​ និង​ជានិស្សិត​​សាខា​វាយនភណ្ឌ​​អាច​ដេញ​​ថ្លៃ​បាន​ប្រហែល​១០.០០០​ផោន ដោយ​​ឈុត​​នេះ​ត្រូវ​​ប្រគល់​ឱ្យ​នាង​ឆាឡុត សំរាប់​​ដាក់​ដេញ​ថ្លៃ​​​នៅខែ​ក្រោយ ។ ឈុត​ខាង​លើ​ចាត់ទុក​ថា​ ជា​វត្ថុ​ដ៏សំខាន់​ ព្រោះ​ជាមូល​ហេតុ​ធ្វើ​ឱ្យ​​ព្រះ​អង្គ​ម្ចាស់​​វីល្លៀម​ ពេញ​ចិត្ត​លើ​រូប​រាង​​កាយ​នាង​ខេត ដោយ​នាង​ខេត​បាន​ស្លៀក​​ឈុត​ដ៏​សិចស៊ី​នេះ ដើរ​បង្ហាញ​​ម៉ូដ​នៅឯ​មហា​វិទ្យាល័យ​សេន​អ៊ែន​ឌ្រូ ក្នុង​ខែមីនា ឆ្នាំ​២០០២ ។​ ការ​ដើរ​​បង្ហាញ​ម៉ូដ​ខាង​លើ​បង្ហាញ​ថា​ ព្រះ​អង្គ​ម្ចាស់​វីល្លៀម បាន​ចូល​​ទស្សនា​យ៉ាង​ដិត​ដល់​ បន្ទាប់​ពី​បាន​ចំណាយ​ប្រាក់​ទិញ​សំបុត្រ​ចូលទៅ​ទស្សនា​ចំនួន​​២០០​​ផោន ហើយ​ព្រះ​អង្គ​ម្ចាស់​បាន​ខ្សឹប​​​ជាមួយ​មិត្តភក្តិ​​ថា នាង​ខេត ស្រស់​ស្អាត​យ៉ាង​ខ្លាំង​ ។ នៅក្នុង​របាយ​ការណ៍​បញ្ជាក់​ឱ្យ​ដឹង​ថា ការពេញ​​ព្រះទ័យ​របស់​ព្រះ​អង្គ​ម្ចាស់​​វីល្លៀម​ ព្យាយាម​ទំនាក់​ទំនង​​ជាមួយ​នាង​ខេត ប៉ុន្តែ​​នាង​ធ្វើ​ការ​បដិសេធ ព្រោះ​​កាល​ណោះ​​នាង​កំពុង​​មាន​ទំនាក់ទំនង​ជាមួយ​លោក​រូភើត ហ្វីន និស្សិត​​ឆ្នាំ​ទី៤ ។​ ចំណែក​​នាង​ឆាឡុត បង្ហើប​ឱ្យ​ដឹង​ថា នាង​ខេត​មាន​អត្ត​ចរិត​ស្រដៀង​​​នឹង​​ម្ចាស់​ក្សត្រី​​យ៍​ដាយអាណា ព្រោះ​មាន​​ឥរិយាបថ​នឹងធឹង និង​មាន​​​​ជំនឿ​ចិត្ត​ថា នាង​ខេត​ជាម្ចាស់​ក្សត្រី​​ពេញ​និយម​ផ្នែក​ម៉ូដ​បំផុត ៕