យោងតាមផ្នែកឧតុនិយមបារាំងថា ការប្រកាសអាសន្នពណ៌ទឹកក្រូចចំពោះធាតុអាកាសក្តៅខ្លាំង នៅតែរក្សាទុកកាលពីព្រឹកថ្ងៃទី១៩ សីហាក្នុងខេត្ត៣៣ភាគនិរតី ភាគកណ្តាល និងឦសានប្រទសបារាំងជាមួយរាត្រីយ៉ាងក្តៅមួយ និងសីតុណ្ហភាពឡើងខ្ពស់ ។
រាត្រីមានធាតុអាកាសក្តៅខ្លាំង គឺក្នុងតំបន់ជាច្រើនដោយនាយប់ថ្ងៃទី១៩ សីហា សីតុណ្ហភាពមាន២៧,៣អង្សាសេនៅទីក្រុងនីស និង២៣អង្សាសេនៅទីក្រុងទូលូស ។ ផ្នែកឧតុនិយមបារាំងព្យាករណ៍ថា សីតុណ្ហភាពមាន៣៩អង្សាសេនៅទីក្រុង METZ ៤១អង្សាសេនៅ AUXERRE ៣៨ ឬ៣៩អង្សានៅក្រុងប៉ារីស ។ AUVERGNE ប៊ួហ្គូញ និងភាគខាងត្បូង CHAMPAGNES ជាតំបន់មានសីតុណ្ហភាពខ្ពស់ជាងគេបំផុត ។
នារសៀលថ្ងៃទី១៩ សីហា នៅតំបន់ខ្លះនៃប្រទេសបារាំង សីតុណ្ហ ភាពមានរហូតដល់៤០អង្សាសេ ។ រួចកាលពីរសៀលថ្ងៃទី១៨ សីហា សីតុណ្ហភាពឡើងខ្ពស់បំផុតក្នុងឃុំ MONTEIVRAY គឺឡើងដល់៤២,៣អង្សាសេ។ នាថ្ងៃទី១៨ សីហា នោះនៅក្រុងប៉ារីសសីតុណ្ហភាពឡើងដល់៣៨អង្សាសេ រួចនៅភាគខាងត្បូងប្រទេសឡើងដល់៤០អង្សាសេ ៕


ចែករំលែកព័តមាននេះ