ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ម​ករ​រោង​ចក្រ​​​កាត់ដេរ​​យីហោ​​អូសេ​អង់​ប្រមាណ​ជាង៣០០០នាក់ នាំគ្នា​ធ្វើ​កូដកម្ម​​បម្រុង​​ហែ​ក្បួន​ចូលរាជធានីភ្នំពេញ

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ កម្មករ កម្មការនី​រោង​ចក្រ​​​កាត់ដេរ​​​អូ សេ អង់ ប្រមាណ​ជាង​៣០០០នាក់ បាននាំគ្នា​ធ្វើ​កូដ​កម្ម​​នៅ​ខាង​មុខ​​រោង​ចក្រ​​រយៈ​​ពេល​មួយ​សបា្តហ៍​​មកហើយ ​​​ដោយ​ទាមទារ​សុំ​ឱ្យ​ថៅកែ​​រោង​ចក្រ​​​ដក​ឈ្មោះ​ហ្វា រ៉ុក ប្រធាន​សង្វាក់​​ផលិត​កម្ម​​​ចេញ​ពី​រោង​ចក្រ​ លុះ​គ្មាន​ដំណោះ​ស្រាយ​​​​ក៏​នាំ​គ្នា​​បម្រុងហែក្បួន​​ចូលរ​ាជធានីភ្នំពេញ ​តែត្រូវ​បានកម្លាំង​ប៉ូលិស​​ប្រហែល​២០០​នាក់ ​រារាំង​​ទប់សង្កាត់​​ទាន់​ពេល កាលពីវេលាម៉ោង​៨ ​និង​៣០​នាទី​​​ព្រឹក​ថ្ងៃទី​២០ សីហា ២០១២ ​ស្ថិត​ក្នុង​ភូមិ​ព្រៃទា ​សង្កាត់​​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែនជ័យ ​​។

ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា ការ​ដែលកម្មករ​​នាំគ្នា​ធ្វើ​​កូដ​កម្ម​នេះ ​គឺដើម្បី​​ទាមទារ​សុំ​ឱ្យ​ថៅកែ​រោង​ចក្រ​បញ្ឈប់​​ឈ្មោះហ្វារ៉ុក ប្រធាន​សង្វាក់​​ផលិត​កម្ម ចេញពីរោងចក្រ​​​ ខណៈ​ដែល​ជននេះ​និយាយ​មាក់ងាយ​កម្មករ​​រោងចក្រ​ និង​ប្រើពាក្យ​អសុរោះ ជា​ពិសេស​កម្ម​ការិនី ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕