រាជធានីភ្នំពេញ ៖ លោកម៉ឹក ដារ៉ា អតីតឧត្តមសេនីយ៍ឯក អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ និងលោកជា ឡេង អតីតប្រធានមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលមានរឿងអាស្រូវបទឧក្រិដ្ឋ ឃុបឃិត-ជួញដូរគ្រឿងញៀនជាមួយឧក្រិដ្ឋជនសង្គមងងឹតនោះត្រូវបាននាំមកបើកសវនាការនៅសាលាឧទ្ធរណ៍ជាថ្មីទៀតហើយ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២០ សីហា ២០១២ ។
សវនាការពាក់ព័ន្ធបទឧក្រិដ្ឋ ម៉ឹក ដារ៉ា និងជា ឡេង នៅសាលាឧទ្ធរណ៍លើកនេះ មានការចូលរួមដោយលោកចៅក្រមចាយ ចាន់ដារ៉ាវណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោកអ៊ុំ សារិទ្ធ លោកតាំង ស៊ុនឡាយ ចៅក្រមអម និងលោកព្រះរាជអាជ្ញារង ង៉ែត សារ៉ាត តំណាងមហាអយ្យការ, មេធាវីចុងចោទ (ម៉ឹក ដារ៉ា) ៣នាក់ ព្រមទាំងមានសាក្សី មន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ចូលរួម ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ