ក្រុមហ៊ុនរុករកប្រេងដ៏ធំរបស់ចិន CNOOC បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានរកឃើញកន្លែងដែលមានឧស្ម័ន និងប្រេងដ៏ធំនៅក្នុងសមុទ្រប៉ូហៃ ។ នៅក្នុងរបាយការណ៍របស់ខ្លួនដែលចេញផ្សាយតាមប្រព័ន្ធអីុនធើរណេត បានឱ្យដឹងថា ក្រុមហ៊ុនបានរកឃើញតំបន់ដែលមានប្រេងនៅក្នុងអណ្តូងប្រេង Qinhuangdao 29-2 ជម្រៅ ២១៨,៤ម៉ែត្រ ដែលមានកម្រាស់រហូតដល់ទៅ ១៣៣,៧ម៉ែត្រ ។ អណ្តូងប្រេងនេះ មានលទ្ធភាពអាចផលិតប្រេងឆៅបាន៦.៦០០បារ៉ែល និងឧស្ម័នធម្មជាតិ៤,៥លានត្រីគុណក្នុង១ថ្ងៃ ។ គួរបញ្ជាក់ថា សំណង់ស្ថានីយរុករកប្រេង Qinhuangdao 29-2 មានទីតាំងស្ថិតនៅកណ្តាលសមុទ្រប៉ូហៃ ៕
ចែករំលែកព័តមាននេះ