ខេត្តបន្ទាយមានជ័យ ៖ កំណាត់ផ្លូវជាតិលេខ៥ និងផ្លូវលេខ៦ គេសង្កេតឃើញមានរថយន្តធុនធំម៉ាកយីឌុបនៅតែដឹកទំនិញលើសកំណត់ដដែល បើទោះជាកន្លងមក ខាងសមត្ថកិច្ចនគរបាលចរាចរ និងមន្ត្រីជំនាញធ្លាប់ចាប់ឃាត់ធ្វើការអប់រំ និងផាកពិន័យក៏ដោយ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅថ្ងៃទី១៩ សីហា គេឃើញកម្លាំងសមត្ថកិច្ច ចម្រុះបានចុះប្រតិបត្តិការចាប់រថយន្តដែលដឹកសំពីងសំពោង និងរថយន្តដឹកលើសចំណុះយកមកដុសក្អែល និងធ្វើការផាកពិន័យ តែក្រោយបង្ក្រាបគេឃើញរថយន្តល្មើសទាំងនោះ នៅតែបន្តដឹកអីវ៉ាន់សំពីងសំពោងគ្មានសណ្តាប់ធ្នាប់ និងដឹកលើសចំណុះដដែល ហាក់ដូចជាផ្គើននឹងច្បាប់ចរាចរណ៍ និងសមត្ថកិច្ចអីុចឹង ។
ប្រភពបន្តថា ការផាកពិន័យជាការត្រឹមត្រូវណាស់ទៅហើយ តែគួរចាត់វិធានការឱ្យបានតឹងរុឹងធ្ងន់ជាងនេះ បើគ្រាន់តែចាប់យកមកផាកពិន័យរួចលែងទៅវិញ រថយន្តល្មើសទាំងនោះ មិនរាងចាលទេថែមទាំងធ្វើសកម្មភាពផ្តើននឹងសមត្ថកិច្ចទៀត ។ ជាក់ស្តែងកំណាត់ផ្លូវជាតិទាំង២ខ្សែ ដែលកន្លែងខ្លះរងការខូចខាតដោយសាររថយន្តល្មើសដឹកលើសចំណុះកម្ពស់ខ្ពស់ស្មើចុងឈើនេះ ៕


ចែករំលែកព័តមាននេះ