ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​អាយុ​​១៤​ឆ្នាំ ទៅ​ឃ្វាល​គោ​ឃាត​ករ​ចាប់​រំលោភ​រួច​​អារ.ក​សម្លាប់​បំបិទ​មាត់​

13 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ​ក្មេង​ស្រី​ជំទង់​ម្នាក់​អាយុ​១៤​ឆ្នាំ ​រស់​នៅស្រុក​ចំការ​លើ ត្រូវ​បាន​ជន​​ពុំ​ស្គាល់​​​អត្ត​សញ្ញាណម្នាក់​​ចាប់​រំលោភ​សេព​សន្ថវ​ៈ​​ និង​កាប់​ប្រហារ​យ៉ាង​​សាហាវ​​ព្រៃ​ផ្សៃ​​ ព្រមទាំង​​អារ.ក​សម្លាប់ ក្នុង​ខណៈ​​​ពេល​​ដឹក​គោ​២​ក្បាល​​​​ទៅ​ឃ្វាល​​កាល​ពី​វេលា​ម៉ោង​​១១​​ព្រឹក​ថ្ងៃ​ទី​​១៧ សីហា ​២០១២ នៅ​​ចំណុច​អូរ​សោម ចម្ងាយ​ពី​​ផ្ទះ​ប្រហែល​ជាង​២​គីឡូ​ម៉ែត្រ ។

​លោក​អាន គឹម​ស្រីុ ​អធិការ​រង​​នគរបាល​​ស្រុក​​ចំការ​លើ​ប្រាប់​​ឱ្យ​ដឹង​ថា ក្មេង​ស្រី​រងគ្រោះបាន​ដឹក​​គោ​ចេញ​ពី​ផ្ទះ​យក​ទៅឃ្វាល​​នៅ​ត្រង់​ចំណុច​ខាងលើ​តែ​ម្នាក់​​ឯង​ដូច​សព្វ​ដង រហូតដល់​ពេល​ល្ងាច​ បែរ​ជា​ឃើញ​តែ​គោ​​​ដើរ​មក​ផ្ទះ​វិញ​ទាំង​អូស​​ខ្សែ​ចំណង​​តែ​បាត់​មនុស្ស ។ លោក​អធិការ​រង​នគរបាល​​ស្រុក​ចំការ​​លើ បានប្រាប់​បន្ត​ទៀតថា ​ដោយ​សារ​តែ​បាត់​មិន​ឃើញ​កូន​ត្រឡប់​មក​ផ្ទះ​វិញឪពុក​ម្តាយ​ រួម​នឹង​​អ្នក​ជិត​ខាង​​​មាន​គ្នា​ប្រហែល​​២០​នាក់​​ បាន​នាំគ្នា​ចេញទៅ​តាម​រក។ សកម្ម​ភាពតាម​រក​ដោយ​បាន​ឆ្លុះ​​​​ពិល​បញ្ចាំង​​ភ្លឺ​​ចេញ​ពី​កន្លែង​មួយ​​ចូល​ទៅកន្លែង​មួយ​កាត់​តាម​​ព្រៃ​​វាល​ស្រែ រហូត​ដល់​ម៉ោង​១០​​​យប់​​ថ្ងៃដដែល (១៧ សីហា) ​ទើប​ប្រទះ​ឃើញ​សព​កូន​ត្រូវ​គេ​សម្លាប់​ដោយ​កាប់​នឹង​អារ.ក​ត្រង់​ចំណុច​អូរ​សោម រួច​​ក៏​នាំ​គ្នា​សែង​​យក​ទៅ​ផ្ទះ​នឹង​បាន​រាយ​ការណ៍​​​ទៅ​​សមត្ថ​កិច្ច ហើយ​ត្រូវ​​បាន​លោក​អិុត ​ដារ៉ា​ អធិការ​​នគរបាល​ស្រុក​​ចំការ​លើ​បញ្ជា​ឱ្យ​កម្លាំង​​ក្រោម​ឱវាទ​ចុះសហ​ការ​ជា​មួយ​ប៉ុស្តិ៍​រដ្ឋ​បាល​ស្វាយ​ទាប ចុះទៅ​​ស្រាវជ្រាវ​ទាំង​យប់ ។ ​លោក​ណោ ឌីណា នាយ​រង​ការិយា​ល័យ​​នគរ​បាល​​បច្ចេក​ទេស​ខេត្ត​ប្រាប់​ថា ​ក្មេង​ស្រី​រងគ្រោះ​ត្រូវ​បាន​ឃាត​ករ​កាប់​ប្រហារ​ត្រូវ​ចំ​​៤​កន្លែង​ ក្នុង​នោះ​​រួម​មាន​គល់​ចិញ្ចើម​១កន្លែង​, ក​១​កន្លែង អារ​ដាច់​បំពង់​ខ្យល់ ​ដាច់​មេ​ដៃ​ស្តាំ១ ដៃ​ឆ្វេង​១ ។ នៅ​​កន្លែង​កើតហេតុ​​មាន​​ចម្ការ​ដំឡូង និងវាល​ស្រែ​​ចម្ងាយ​​ពីផ្ទះ​ប្រហែល​ជាង​២​គីឡូ​ម៉ែត្រ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕