ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​នាយ​ឧត្តម​សេនីយ៍​ ហ៊ីង ប៊ុន​ហៀង ជួប​សំណេះ​សំណាល​សមា​ជិក​ សមា​ជិកា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​

13 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ ព្រឹកថ្ងៃទី១៨ សីហា លោកនាយឧត្តមសេនីយ៍​កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ទីប្រឹក្សាផ្ទាល់​ និងជានាយក​រងខុទ្ទកាល័យ​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប​សំណេះ​សំណាល​ជាមួយ​សមា​ជិក សមា​ជិកា​គណ​បក្ស​ប្រជាជនកម្ពុជាឃុំព្រះនិពា្វន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចំនួន១.៤៥១នាក់។ ពិធីនេះ​បាន​ប្រារព្ធ​ធ្វើឡើងនៅក្នុងបរិវេណវត្តអន្លង់គគីរ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោកនាយឧត្តមសេនីយ៍​កិត្តិ​បណ្ឌិត​ ហ៊ីង ប៊ុនហៀង បាន​មានប្រសាសន៍​សម្ដែងនូវការកោត​សរសើរ និងវាយតម្លៃខ្ពស់​ចំពោះអាជ្ញាធរ​ដែនដីគ្រប់​លំដាប់ថ្នាក់​រួមទាំង​ក្រុម​ការ​ងារ​ចុះ​ជួយក្នុងមូលដ្ឋានដែលសម្រេចបានលទ្ធផលជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក និងចូល​រួមយ៉ាង​សកម្ម​ក្នុង​ការ​កសាង និងអភិវឌ្ឍន៍ ស្រប​តាម​កម្ម​វិធី​គោលនយោបាយ​របស់រាជរដ្ឋាភិបាល និងគណបក្សប្រជា​ជនកម្ពុជាក្នុងការ​ជំរុញ​​ការ​អនុ​វត្ត​នូវ​យុទ្ធ​សាស្រ្ត​ចតុ​កោណដំណាក់កាលទី២ ដើម្បីកំណើនការងារសមធម៌ប្រសិទ្ធភាព ជាពិសេស​ធ្វើឱ្យប្រជា​ជនមានជំ​នឿ​ជឿជាក់មកលើថ្នាក់ដឹកនាំ និងគណ​បក្ស​ប្រជា​ជនកម្ពុជាដែលមានសម្តេចទាំងបី​ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាថ្នាក់​ដឹកនាំដ៏ឆ្នើម។

លោកនាយឧត្តមសេនីយ៍កិត្តិ​​បណ្ឌិត ក៏បានលើកឡើងពីការពាក់ព័ន្ធទៅនឹងការងារបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណ​រដ្ឋ​សង្គម​និយមវៀតណាមដែលសម្តេចតេជោនាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​បានបំភ្លឺជូនអង្គ​សភាក៏ដូចជា ប្រជាពលរដ្ឋទូទាំង​ប្រទេស​បាន​ជ្រាប​ច្បាស់អំពីសកម្មភាព​ការងារបោះបង្គោល​ព្រំដែនរវាងប្រទេសទាំង២ ដោយសម្តេច​បានគូស​បញ្ជាក់​ថា ការបោះបង្គោល​ព្រំដែន គឺជា​របង​ដ៏សំខាន់ក្នុងការការពារបូរណភាពទឹកដីឱ្យបានគង់វង្សសម្រាប់ជំនាន់ក្រោយ។ ទាក់​ទិន​ទៅ​នឹង​​ភាពរាំងស្ងួតនៅ​តាម​បណ្តាឃុំមួយ​ចំនួន​ក្នុង​​ខេត្ត​កំពង់ស្ពឺ លោកនាយឧត្តមសេនីយ៍កិត្តិ​បណ្ឌិត ហ៊ីង ប៊ុនហៀង បាន​ជំរុញ​ឱ្យក្រុម​ការ​ងារ​ចុះសិក្សាមើលជា​បន្ទាន់ ដើម្បីបញ្ជូនម៉ាន​ស៊ីនបូមទឹក​ជួយអន្តរា​គមន៍​សង្គ្រោះ​សំណាប​​បង​ប្អូន​ប្រជា​ពល​រដ្ឋ ៕