ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ប្រឈម​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​រាជធានី​​មាន​20​តំបន់

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​​កាលពីថ្ងៃទី​១៧ សីហា ​កន្លងមក​ ​លោក​ប៉ូ សំណាង ​បានចុះ​ធ្វើ​ការ​អប់រំ​កុមារ​ចំនួន​ជាង​១០០​នាក់​​​ ​រស់​នៅ​តំបន់​ត្រ​ពាំង​ឈូក ​សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ ​ទល់​មុខ​​មន្ទីរ​​ពេទ្យ​ព្រះ​កុសុមៈ​​ជា​តំបន់​​មួយ​​ដែល​ប្រឈម​មុខ​នឹង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀ​ន​ ។

លោក​ប៉ូ សំណាង ​បាន​​​ថ្លែង​​ថា ​​​មក​ទល់​នឹង​ពេល​នេះ​មជ្ឈ​មណ្ឌល​​វប្ប​ធម៌​​ជាតិ​និង​សីល​ធម៌​សង្គម​​របស់​លោក​ ​បាន​​ចុះ​​ធ្វើ​សកម្ម​ភាព​អប់​រំ​​ផ្សព្វ​ផ្សាយ​​ដល់​កុមារ​អំពី​ច្បាប់​​ប្រឆាំង​គ្រឿង​ញៀ​ន ​ច្បាប់​ប្រឆាំង​ការ​ជួញ​​ដូរមនុស្ស​ ​និង​ច្បាប់​​ចរាចរ​​ណ៍​​ដល់​តំបន់​ដែល​ប្រឈម​​នឹងការ​​ប្រើ​​ប្រាស់​គ្រឿងញៀន​ ​ចំនួន​​​៦​​តំបន់​ ហើយ​ក្នុង​ចំណោម​តំបន់​ចំនួន​២០​​​ដែល​កំពុង​​ប្រឈម​មុខ​​នឹងការ​ប្រើ​ប្រាស់​គ្រឿង​ញៀ​ន​នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ ​។ ​​​តំបន់​ទាំង​​៦​ដែល​លោក​ធ្លាប់​បាន​ចុះ​​អប់​រំ​នោះ​មាន​​ដូចជា ​តំបន់​​ភូមិ​ប្អេរ​​ ​ជិ​ត​សណ្ឋា​គារ​​​អាំង​ទែរ​កុង​ទីណង់​តាល់ ​​តំបន់​ប៊ូល​​ឌិញ ​តំបន់​​រោង​​ភាព​យន្ត​ហេម​​ជាតិ ​តំបន់​បឹង​កក់ ​តំបន់​បុ​​រីកីឡា ​និង​តំបន់​ត្រពាំង​ឈូកមុខ​​មន្ទីរ​​ពេទ្យ​​ព្រះ​កុសុមៈ​​នេះ ​ប៉ុន្តែ​លោក​​មិន​បាន​​​​ឱ្យ​ដឹង​ទេ​​​ថា ​​តើ​តំបន់​ចំនួន​១៤​ទៀត​នោះ​​ស្ថិត​នៅ​ទី​កន្លែង​ណា​​​ខ្លះ​​​ទេ ​។ ​

គួរបញ្ជាក់​​​ថា ​​ក្នុងស​កម្មភាព​ចុះ​អប់រំ​ផ្សព្វ​ផ្សាយ​លើក​នេះ​ ​លោក​ប៉ូ សំណាង ​បាន​ចែក​​សៀវ​​ភៅ​សរសេរ​ដែល​បង្កប់​រូប​ភាព​​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ការ​ជួញ​​ដូរ​មនុស្ស​ និង​ច្បាប់​​ស្តី​ពី​​ចរាចរណ៍ផង​ដែរ ​ដោយ​ម្នាក់​ៗ​ទទួល​បាន​សៀវ​ភៅ​​មួយក្បាល​​ មី​មួយ​កញ្ចប់​ នំប័ុង​​​មួយ ​​ហើយ​អាវ​​យឺត ​និងមួក​​សម្រាប់​អ្នក​ដែ​ល​ឆ្លើយ​ត្រូវ​អំពី​គ្រោះ​ថ្នាក់​ដែល​បណ្តាល​មក​ពីការ​​ប្រើ​ប្រាស់​គ្រឿ​ង​ញៀន​ ។​

​លោក​ប៉ូ សំណាង ​បាន​ថ្លែង​អំណរគុណ​ចំពោះ​​សប្បុរស​​ជន​​ទាំងអស់​​ដែល​​​តែង​តែ​​​ជួយ​ឧបត្ថ​ម្ភ​គាំ​ទ្រ​​​​សកម្ម​ភាព​សង្គម​របស់​មជ្ឈ​មណ្ឌល​វប្បធម៌​​ជាតិ​និង​សីល​ធម៌​សង្គម​​របស់​លោក​ឱ្យ​មាន​​ដំណើរ​ការ​​សកម្ម​ភាព​​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ​ក្នុង​នោះ​មាន​ ​លោក​ឧកញា៉​ថុង ​​អ៊ុយ​បាង ​និងលោក​ជំទាវ​ លោក​ស ខេង និង​លោកជំទាវ​ លោក​ឧកញ៉ា​​ពុង ​ឃាវ​សែ​និង​លោក​ជំទាវ ​លោក​សូ​រ​​ ឃុន ​និង​លោក​ជំទាវ ​លោក​ម៉ក់​ ​ពេជ្ជ​វិទ្ធ ​និង​លោកជំទាវ​ស៊ុយ ​សុផាន​ ​៕