ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​យក​លុយ​ទៅសង​គេ​ចោរ​ប្លន់​ពាក់​កណ្តាល​ផ្លូវ​

13 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ​ស្ត្រី​ម្នាក់​ជា​អាជីវករ​លក់​គ្រឿង​ទេស​​​​បាន​រង​របួស​ធ្ងន់​ ​និង​​ត្រូវ​បាន​​​អ្នក​រត់​​ម៉ូតូ​ឌុប​ប្រទះ​ឃើញ​នៅ​លើ​ផ្លូវលំ​មួយ​​ក្បែ​រ​ជើងភ្នំ ​ស្ថិត​ក្នុងភូមិ​ភ្នំ​តូច ​ឃុំ​​កណ្តោ​​ល​ ​ស្រុក​ទឹក​ឈូ​ ​​ហើយ​ក៏​ជួយ​ដឹក​​យក​​ទៅ​​សង្គ្រោះ​នៅ​គ្លី​និក​ឯក​ជន​​មួយ​ ។ ​តាម​​ប្រភព​ព័ត៌​មាន​​​ឱ្យ​ដឹង​ថា​​ ស្ត្រី​រង​គ្រោះ​​រូប​​នេះ​​បាន​ជិះ​ម៉ូតូ​​ម៉ាក​ស្មាស់​​ពណ៌​ខៀវ​លាយ​ខ្មៅ​មួយ​គ្រឿង​ចេញ​ពី​ផ្ទះ​ ​គោល​បំណង​យក​​លុយ​ទៅសង​​គេនៅ​ផ្សារ​រ៉ឺញាណ​​ ​ចម្ងាយ​ពី​​ផ្ទះ​ប្រមាណ​​ជាង​ពីរ​គីឡូ​ម៉ែត្រ​ ​តែ​​ពេល​​ទៅ​ដល់​​ពាក់​កណ្តាល​ផ្លូវ​​​ក៏​​ត្រូវ​​​ចោរ​ប្រដាប់​ដោយ​ពូ​ថៅ​ស្ទាក់​ចាប់​ចង្កូត​​ម៉ូតូ​​ រួច​វាយ​​​​​ពី​រខ្នង​ពូថៅ​ចំ​ក្បាល​ពី​ក្រោយ​សន្លប់​រួច​ប្លន់​យកលុយ​​​ចំនួន​៥០​ម៉ឺន​រៀល​ ​និងជិះ​ម៉ូតូ​យក​ទៅ​បាត់​ស្រមោល​ ។ ​

​ហេតុការណ៍​នេះ​កើត​ឡើង​​​កាលពី​​វេលា​ម៉ោង​២​និង​២០​នាទី​​រសៀល​កាលពី​ថ្ងៃទី​១៦ ​សីហា ​​នៅ​​ផ្លូវ​លំ​ក្បែរ​ជើង​​​​ភ្នំ​​បុះ​​ដំបង ​ស្ថិត​ក្នុងភូមិ​ភ្នំ​តូច​ ឃុំ​កណ្តោល​ ស្រុក​ទឹក​ឈូ ​ ហើយ​​​​ក្រោ​យ​ពី​​អ្នក​រត់​​ម៉ូតូ​ឌុបដឹក​ជន​​រងគ្រោះ​​ដល់​គ្លីនិក​ទើប​រាយ​ការណ៍​​ជូននគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​ឱ្យដឹង​​​​។ ​មន្ត្រី​​នគរបាល​​មូល​ដ្ឋាន​ឱ្យដឹង​ថា ​ស្ត្រី​រងគ្រោះ​ឈ្មោះ​​សោម​ ​សារុំ​ ​អាយុ​៣៥​ឆ្នាំ ​ជា​​កសិករ​ ​និង​រក​ស៊ី​លក់​គ្រឿង​ទេស​បន្តិច​បន្តួច​នៅ​ក្នុង​ភូមិ ​។ ​​ឯ​​ចោរ​ប្លន់​គឺ​​ជា​​បុរស​ម្នាក់​​ពាក់​អាវ​យឺត​​ដៃខ្លី​​​ពណ៌​ខ្មៅ​​​ស្លៀក​ខោ​ខ្លី​​ពណ៌​​ខ្មៅ​​ ​នៅ​​នឹង​​ដៃ​កាន់​កូន​ពូថៅ​មួយ​ផង ​បាន​ស្ទុះ​មក​ចាប់​ចង្កូត​ម៉ូតូ​​ឱ្យ​ឈប់​រួច​​គំរាម​​ឱ្យ​ប្រមូល​ប្រាក់​ដែល​មាន​​នៅ​ក្នុង​ខ្លួន​ឱ្យ​ទៅ​​​គេ​ទាំ​ងអស់​។ ​

​ប្រភព​ព័​ត៌​មាន​ដដែល​បន្ត​ទៀត​ថា ពេល​នោះ​ស្ត្រី​រងគ្រោះ​ថា​ ​អត់​មាន​ប្រាក់​ទេ ហើយ​ក៏​មាន​ការ​ប្រវាយ​ប្រតប់​​គ្នា​​ រួច​ចោរនោះ​បាន​វាយ​ស្ត្រី​រងគ្រោះ​​ពីរខ្នង​ពូថៅ​​ចំក្បាល​ពីខាង​ក្រោយ​បណ្តាលឱ្យ​​សន្លប់​​ ​​ទើបជន​ល្មើស​ឆែក​ឆេរ​យក​ប្រាក់​នៅជាប់​នឹង​ខ្លួន​​ដែល​បម្រុ​ងយ​ក​ទៅ​សង​គេ​​ចំនួន​៥០​ម៉ឺុន​រៀលនោះ​អស់​ ​ព្រម​ទាំង​​យក​ម៉ូតូ​ស្ត្រី​រងគ្រោះ​​​ជិះ​​ចេញ​ទៅបាត់​ទៅ​​ ​។ ​មួយសន្ទុះ​​ក្រោយ​​មក​ ​ពេល​ស្ត្រី​រង​គ្រោះ​ដឹង​ខ្លួន​វិញឃើញ​អ្នក​រត់​​ម៉ូតូ​ឌុប​ធ្វើ​ដំណើរ​​​តាម​ផ្លូវ​​​​ក៏​​​លើក​ដៃ​​បក់​និង​ស្រែក​ឱ្យ​​ឌុប​ជួយ​​នាំ​ទៅ​មន្ទីរ​ពេទ្យ​ដោយ​ប្រាប់​អ្នក​​​រត់​​ម៉ូតូ​ឌុបថា​ ​​ត្រូវ​ចោរ​ប្លន់​វាយ​​​និងខ្នង​​ពូថៅ​គេ​យក​លុយ​និង​ម៉ូតូ​​ទៅបាត​់​ហើយ​​ ​​។

​​ចំពោះ​​ករណី​នេះ​​កម្លាំង​អធិការ​​ដ្ឋាន​​នគរ​បាល​​ស្រុក​​ទឹក​ឈូ​​បាន​សហការ​ជាមួយ​កម្លាំង​​កង​រាជ​អាវុធ​​ហត្ថ​​ស្រុក​​​បញ្ជា​ឱ្យ​កម្លាំង​​តាម​​គោល​ដៅ​ទាំង​អស់​ទូ​ទាំង​ស្រុក​និង​នគរបាល​​ប៉ុស្តិ៍​ផង​ដែរ​​ ​ដាក់​កម្លាំង​​ពួន​ស្ទាក់​គ្រប់​​ច្រក​ចេញ​​ចូល​ទំាង​អស់​ ដើម្បី​ប្រមាញ់​ចោរ​រូប​នោះ​ ប៉ុន្តែ​ការ​ត្រួតពិនិត្យ​​និ​ង​​​ស្រាវជ្រាវ​​តាំងពី​​ក្រោយ​​ពេល​កើតហេតុ​រហូត​មក​ដល់​ព្រឹក​​ថ្ងៃទី​១៧​ សីហា ​​​នៅ​ពុំ​​ទាន់​ចាប់​​ជន​ល្មើស​បាន​នៅ​ឡើយ​ទេ​​។ ​​រី​ឯ​ស្ត្រី​រងគ្រោះ​ដោយ​​សារ​របួស​​ធ្ងន់ពេក ​ខាង​​​គ្លី​និក​ក៏​បាន​ឱ្យ​ក្រុម​គ្រួសារ​ដឹក​​យក​​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​តាកែវ ​បន្ត​ទៀត ​៕