ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​មា​ចិត្ត​​ពាល​ចាប់​ក្មួយ​ស្រី​បង្កើត​​អាយុ​​ជាង​​​3ឆ្នាំ​​រំលោភ​បានសម្រេច​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ​៖ កុមារី​​​អាយុ​​ជាង​​៣​ឆ្នាំ​ម្នាក់​បាន​ត្រូវ​ឪពុក​​ម្តាយ​ដឹក​យក​មក​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ បន្ទាប់​​​ពី​ត្រូវ​​ឪពុក​មា​ចិត្ត​ពាល​​​ ចាប់​រំលោភ​​បណ្តាលឱ្យ​រង​របួស​​យ៉ាង​ធ្ងន់ កាល​​ពី​វេលាម៉ោង​​​១១និង​៣០នាទី​​ថ្ងៃ​ត្រង់​​​ថ្ងៃទី​​១៨ សីហា នៅក្នុង​ខ្ទម​ស្រែ​​ស្ថិត​ក្នុង​ឃុំជៀប​​ ស្រុក​​ទឹកផុស ខណៈ​កុមារី​​​រង​គ្រោះ​​​ទៅ​មើល​​​ស្រែ​ជាមួយ​​​ឪពុក​មា​រូប​នោះ ។ ទោះ​យ៉ាង​ណា​ ឪពុក​មា​​រូប​នេះ​ត្រូវ​បាន​មន្ត្រី​ប៉ូលិស​ចាប់​ឃាត់​ខ្លួន​​ភ្លាម​ៗ​​ដែរ ។

មន្ត្រី​ប៉ូលិស​​ស្រុក​ទឹក​ផុស​និយាយ​ថា ​ឪពុក​មា​​ដែល​រំលោភក្មួយ​ស្រី​​​​ឯង​បង្កើត​​នេះ​អាយុ​១៦​ឆ្នាំ ។ ប្រភព​ដដែល​បាន​​​ស្រង់​ចម្លើយ​ជន​សង្ស័យ​​រូបនោះថា មុនពេល​កើតហេតុ​​​ឪពុកមា​ និង​ក្មួយ​ស្រី​​ប្រុស​​២នាក់​​​ដែលជាបង​ប្អូន​​បង្កើត​​​បាន​នាំគ្នា​ទៅ​មើលស្រែ​ ហើយ​នាំគ្នា​អង្គុយ​​ក្នុង​ខ្ទមស្រែ​​​ដោយ​​ឪពុក​​មា​​​រែង​ទ្រូ​ចំណែក​ក្មួយ​ទាំង​​២​​​នាក់​អង្គុយ​​មើល ប៉ុន្តែ​​ពេលនោះ​​បង​ប្រុស​​កុមារី​រង​គ្រោះ​​​ត្រឡប់​មកផ្ទះ​មុន​ ឪពុក​​មា​ឃើញ​​ឱកាស​​ស្ងាត់​​ល្អ​ ក៏​ចាប់​​​ក្មួយ​ស្រី​រំលោភ​​រហូត​បាន​សម្រេច ។

ក្រោយពី​រំលោភ​​ហើយ កុមារី​រង​គ្រោះ​​​​​បាន​រត់ទាំង​​​ធ្លាក់​ឈាម​​មក​ប្រាប់​ម្តាយ​​ ហើយ​​ក៏​បាន​​នាំមក​សង្គ្រោះ​​នៅមន្ទីរពេទ្យ​​ជា​បន្ទាន់​​ផង​ដែរ ចំណែក​ឪពុក​មា​ចិត្ត​ពាល​​​ក៏​ត្រូវ​​មន្ត្រី​​ប៉ូលិស​​ចាប់​ខ្លួន​ភ្លាម​ៗ​ ។នៅក្នុង​មន្ទីរពេទ្យ​​ម្តាយ​កុមារី​រងគ្រោះ​​និយាយ​​ថា កូនស្រី​គាត់​រងរបួស​​ជាទម្ងន់​​​ដែលគ្រូ​ពេទ្យ​ដេរមុខ​របួស​ជាច្រើន​ថ្នេរ ៕