ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីព​ចិញ្ចឹម​ត្រី​​​​​បង្កើន​​​ប្រាក់​ចំណូល​​​​ក្នុង​គ្រួសា​រ​

13 ឆ្នាំ មុន

ខេត្ត​​តាកែវ​ ៖ ​កម្ពុជា​ប្រទេស​​​មួយ​​​​​ដែល​​​​សម្បូរ​​​​​ធន​ធាន​​​ធម្មជាតិ​​​​ ក្នុង​នោះ​​​​​មាន​ត្រី​​​ជា​​ដើម​​ ដែល​​​​ពល​រដ្ឋ​​​​ខ្មែរ​​​​ភាគ​​ច្រើន​​​​បាន​ពឹង​ផ្អែក​​​​​​​​​ទាំង​​​ស្រុង​​​ទៅ​លើ​ការ​​​​នេ​សាទ​​​ត្រី​​​ ដើម្បី​​​​ផ្គត់​ផ្គង់​​​​​គ្រួសារ​​​ ។ «ទី​ណាមាន​​​​ទឹក​​​ទី​នោះ​មាន​ត្រី​​​​»នេះ​ជា​ពាក្យ​​​​​​ដែ​ល​​ខ្មែរ​​​​​​បាន​ប្រើ​​ជាទូ​ទៅ​​​​រៀង​មក​ ។​​ ការ​ប្រើ​ពាក្យ​​​​​នេះ ដោយ​សារ​កម្ពុជា​​​ជា​ប្រទេស​​​​​សម្បូរ​​ត្រី​​​​ ពិសេស​​ត្រី​​​​ទឹក​សាប​ ។

​បឹង​ទន្លេ​សាប​​​​ ជា​ប្រភព​​​​ផ្តល់​ត្រី​​​ដ៏​សម្បូរ​​​​បែប​ តែ​បច្ចុប្បន្ន​​​​​ដោយសារ​​​​បឹង​កាន់​​តែ​រាក់​​​​​​ មនុស្ស​​កាន់​តែ​​​ច្រើន​​ ធ្វើ​ឱ្យ​​​​​​ផល​ត្រី​មាន​​​​​ការ​​ថយ​​ចុះ​​ ។​ ដូច្នេះដើម្បី​​​​បំពេញ​​​​តម្រូវ​​​ការ​​ដ៏​ច្រើន​​​​​ យើង​​ត្រូវ​បង្កើ​ត​​​ឱ្យ​មាន​​​​​អាជីព​​​​​ចិញ្ចឹម​ត្រី​នេះ​បន្ថែម​ទៀត​​ ​ហើយ​​​​អាជីព​នេះ​​​​​អាច​ទទួល​បាន​​​ប្រាក់​ចំណូល​សម្រាប់​​​​​ផ្គត់​ផ្គង់​​​​​ជីវ​ភាព​​​​​​​​គ្រួសារ​​បាន​​​ប្រសើ​រផង​ដែរ​ ។​​​

​ស្ត្រី​ឈ្មោះ​​ គង់​ គន​ អាយុ​​​៤៩​ឆ្នាំ​​​​ រស់​នៅ​ភូមិ​​​​ព្រៃ​​សំបូរ​​​ ឃុំ​អង្គ​​​រ​ ស្រុក​​​អង្គ​រ​បុ​រី​​​ ខេត្ត​​តា​កែវ​ដែល​ចាប់​អាជីព​ជា​អ្នក​​​​​​​​​​​​ចិញ្ចឹម​ត្រី​​​​​រយៈ​ពេល​​​​៧ឆ្នាំ​​​​កន្លង​មក​ហើយ​​​ បា​ន​​​រៀប​​​​រាប់​​​​​ប្រាប់​​ឱ្យ​​​​ដឹង​ថា ​​​ការ​ចិញ្ជេឹ​ម​​​​​​​​​​ត្រី និង​​​​​ចេះ​ពី​របៀ​ប​​ចិញ្ចឹម​ត្រីនេះ​​ ដំបូូង​​​​ឡើយ​មាន​​​​មន្ត្រី​កសិ​កម្ម​​​​​មក​​បណ្តុះ​​​បណ្តាល​​​តាម​ភូម​ិ​​​-ឃុំ​របស់​គាត់​​​ ទើប​​ប្តី​របស់​គាត់​​ចូល​​រៀន​វគ្គ​បណ្តុះ​បណ្តាល​នេះ​​ និង​បន្ត​កា​រ​សិក្សា​​វគ្គ​នេះ​​​បន្ថែម​ទៀត​នៅ​ប្រទេស​​​វៀត​ណាម​​​អស​់​រយ​ៈ​ពេល​​​​២​ខែ​​​​ទាំង​​របៀប​​​​ចិញ្ចឹម​​​ និង​របៀប​ភ្ញាស់​​​​ពង និង​ការ​ផ្គត់​ផ្គង់​​​​ចំណី​​​ ។​

​ស្ត្រី​ឈ្មោះ​គង់​ គន​ ​​​​បញ្ជាក់​​ទៀត​ថា ​​កសិដ្ឋាន​​​​របស់​គាត់​​​​លាត​​សន្ធឹង​លើ​ផ្ទៃ​​​​ដី​ចំនួន​​​​​៦​ហិក​តា​​​ ។ ក្នុង​​​​នោះ​រួម​​​មាន​ទាំង​​​អាង​​​​ដាក់​ត្រី​​​​តូច​ និង​​​​ត្រី​ធំ​​​​បូក​រួម​​​​​ទាំង​​អាង​ចិញ្ចឹម​​​​​បង្កង​​ដែរ ​។​ ត្រីដែល​​​​ចិញ្ចឹម​​​​ និ​ង​ភ្ញាស់​​​​មាន​ច្រើន​​​ប្រភេទ​​​​ដូច​ជា ត្រី​ឆ្អិន ត្រី​ប្រា​​ ត្រី​​ទី​​ឡាប់​​​យ៉ា​ ត្រី​កាប​ស និង​ត្រី​កាប​ក្រហម​ ជាដើម​ ។​​ កូន​ត្រី​​​ភ្ញាស់​បាន​​​នឹង​​​​ធ្វើ​ការ​​​លក់​ចេញ​ទៅ​​​​​​តាម​បណ្តា​ខេត្ត​នានា​​​​​រួម​មាន​ខេត្ត​​​បាត់​ដំបង​​​ ប៉ៃ​លិន​​ និង​​​លក់​បន្ត​​​ឱ្យ​បង​ប្អូន​​​​ក្នុង​​​​​​​ខេត្ត​ជា​មួយ​​គ្នា​ផង​​ដែរ​​ ។​ ​ស្ត្រី​​​​ឈ្មោះ​គង់​ គន​​​ ក៏​បាន​​​​បន្ត​​ឱ្យ​​​ដឹង​​ទៀត​ថា ​​​នៅ​ក្នុង​កសិដ្ឋាន​​​​របស់​គាត់​ក​៏​មាន​​​​​ចិញ្ចឹម​​​​ពូជ​​​​​​បង្ក​ង​ទឹក​​​​សាប​​​ផង​ដែរ​​ ​។ ​​​ទាំង​ការ​ចិញ្ចឹម​​​​ត្រី​​ និង​​​​ចិញ្ចឹម​​បង្កង​​​​នេះអាច​​​បង្កើន​​​ប្រាក់​​​​ចំណូល​​​​​​ធ្វើ​ឱ្យ​​​​ជីវ​ភាព​​​​របស់​ក្រុម​​​​គ្រួសារ​​​​គាត់​បាន​​​ធូរ​ធា​​​រច្រើន​​ ។
​​​

លោក​ខ្លី​ អី​​ុ​ រស់​នៅ​​​ភូមិ​តា​សាន​​​ និង​​ជ​ាអ្នក​​ចិញ្ចឹម​​ត្រី​​​​​​​ដែរ​នោះ​​​​​​ ​បាន​ឱ្យ​​ដឹង​ដែរថា គាត់​បាន​​ចិញ្ចឹម​​​​​កូន​ត្រី​​​​ចម្រុះ​ចំនួន​​​​​២.៥០០​​​ក្បាល​​​​ ក្នុង​​​​ស្រះ​ទំ​ហំ​​​​៣០​​​​គុ​ណ​នឹង​​​៤០​ម៉ែត្រ​​ ។ ចំពោះ​កូន​ត្រី​​​​ ​គឺ​ទិញ​មក​ពី​កសិដ្ឋាន​​​​របស់​​ ឈ្មោះ​​គង់ គ​ន ​ដែល​កូន​ត្រី​​​មួយ​ក្បាល​​​តម្លៃ​​​​ចាប់​ពី​​៩០​​រៀល​ទៅ​​១២០​​​រៀល​ ។ ដោយ​​​​សារ​​​​ការ​ចិញ្ចឹម​​​​ត្រី​នេះ​​ ធ្វើ​ឱ្យ​​​​​ជីវ​ភាព​​​របស់គាត់​​​ធូរ​ធារ​​​​ជាង​មុ​ន​ ៕