ការធ្វើអង្កេតរបស់ក្រុមហ៊ុនអចលនទ្រព្យ Knight Frank និង Citi Private Bank Group បានបង្ហាញថា ប្រទេសសិង្ហបុរី ហុងកុង តៃវ៉ាន់ និងកូរ៉េខាងត្បូងនឹងក្លាយទៅជាប្រទេសមានសេដ្ឋីច្រើនបំផុតនៅលើពិភពលោក ក្នុងឆ្នាំ២០៥០ ខណៈពេលអាមេរិក នឹងធ្លាក់ចុះពីកម្រិតទី៣ ក្នុងឆ្នាំ២០១០ ស្ថិតនៅលំដាប់ទី៥ ។
នៅក្នុងរបាយការណ៍នោះបានបញ្ជាក់ថា ក្នុងរយៈពេល១០ឆ្នាំខាងមុខ ប្រទេសនៅក្នុងអាស៊ីខាងកើតឆៀងខាងត្បូង នឹងមានមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាង១០លានដុល្លារ នាំមុខសហរដ្ឋអាមេរិក ។ ចំណែកនៅប្រទេសឥណ្ឌូណេស៊ី មានក្រុមហ៊ុនបរទេសជាច្រើនដូចជាក្រុមហ៊ុន Nestle, Unilever និង Zara មានចំណាប់អារម្មណ៍ពង្រីកការវិនិយោគទុននៅក្នុងប្រទេសនេះ ព្រោះសេដ្ឋកិច្ចកំពុងមានការរីកចម្រើនដោយកម្លាំងចលកររបស់អ្នកប្រើប្រាស់ខ្ពស់ ។
ស្របពេលជាមួយគ្នានេះដែរធនាគារពិភពលោកបញ្ជាក់ថា ឥណ្ឌូណេស៊ីមានជនវណ្ណៈកណ្តាលកើនឡើងប្រហែល៥០លាននាក់ ក្នុងអំឡុងឆ្នាំ២០០៣-២០១០ ដោយអ្នកវិភាគមួយចំនួនថ្លែងថា ឥណ្ឌូណេស៊ីនឹងមានជនវណ្ណៈកណ្តាលកើនឡើងដល់ទៅ១៥០លាននាក់ ក្នុងរៈពេល២ឆ្នាំខាងមុខ ៕
ចែករំលែកព័តមាននេះ